កូរេ ៖ Jennie ជាសមាជិកឆ្នើមម្នាក់ ក្នុងក្រុមចម្រៀង BLACKPINK ដែលសម្រស់ របស់នាងធ្វើអោយមហាជន គ្រប់ទិសទីនាំគ្នា លង់ស្រលាញ់ ហើយមានអ្នកខ្លះឆ្ងល់ថា នាងកាត់រកអ្នកណា ក្នុងគ្រួសារទើបបានជានាងស្អាត គ្រប់ស្ទាយ គ្រប់កាយវិការ បែបនេះ ហើយថ្មីៗនេះ រូបថតម្តាយរបស់នាង ត្រូវបានចែកចាយពេញ បណ្តាញសង្គមធ្វើគ្រប់គ្នា លាន់មាត់ថាម្តាយ Jennie ស្អាតមិនចាញ់ កូនឡើយ ។

បន្ទាប់ពីរូបថតមួយសន្លឹក អង្គុយក្បែរកូនស្រី ត្រូវចែកចាយព្រោងព្រាត ក្នុងបណ្តាញ សង្គម Jennie បានបង្ហោះរូបម្តាយជាច្រើន សន្លឹកពេលអ្នកទាំងពីរ ដើរលេងជាមួយគ្នាហើយនៅខាងក្រោម រូបថតនោះអ្នកគាំទ្រ ជាច្រើនចូលសរសេរ ខមិនសរសើរថា “ ការពិត Jennie ស្អាតដូចម្តាយនាងនឹងហើយ” និងភាគច្រើនទៀតសរសេរថា “Jennie ដូចម្តាយទាំងអស់តែម្តង” ៕
ចង់ដឹងថាម្តាយ Jennie ស្រដៀងនាងខ្លាំងប៉ុនណានោះ ទស្សនារូបភាពជាមួយ Lookingtoday ទាំងអស់គ្នា!



