កូរ៉េ៖ តារាចចម្រៀងនិងជាតារាសម្តែងរូបសង្ហារ Jinwoon សមាជិកក្រុមចម្រៀង2PM កំពុងត្រៀមថតភាពយន្តថ្មីដែលជាភាពន្តដំបូងក្រោយតារារូបនេះបញ្ចប់ការហ្វិកហាត់ ក្នុងជួរកងទ័ពអស់ពេល២ឆ្នាំ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Star លោក Jinwoon បាននិយាយថាភាពយន្តដែលខ្លួនត្រៀមថតមានចំណងជើងថា Only I Can See ហើយនេះជាការងារដំបូងដែលលោកទទួលធ្វើក្រោយបញ្ចប់កាតព្វកិច្ចយោធា ។

ក្នុងរឿងនេះ Jinwoon នឹងដើរតួជាអ្នកដឹកនាំរឿងថ្មោងថ្មីម្នាក់ឈ្មោះ Jang Geun ដែលឆ្លងកាត់ឧបសគ្គជាច្រើនអំឡុងពេល មានថតហើយក្នុងនោះមានទាំងឈុតរន្ធត់ព្រឺព្រួចទៀតផង។ Jinwoon បន្តថាខ្លួនក៏មានបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រផងដែរ ព្រោះខ្លួនបានសន្យាតាំងពីមុនចូលហ្វិកហាត់ក្នុងជួរកងទ័ពហើយជឿថា អ្នកទាំងអស់គ្នាច្បាស់ជារង់ចាំ ។

Jinwoon ធ្លាប់ទទួលជោគជ័យខ្លាំងក្នុងវិស័យភាពយន្តក្រោយបង្ហាញខ្លួនក្នុងរឿង “ Dream High ភាគ2” រឿង”Marriage Not Dating” និងរឿង” Still17” ជាអ្វីដែលធ្វើអោយប្រុសស្អាតរូបឆក់បេះដូងមហាជនសឹងគ្រប់ទីសទី៕
ដោយ៖ទូច សុខលីដា
