សិល្បៈ និង កម្សាន្ត

ថ្ងៃនេះស្រីស្រស់ ឈុំ វត្តី សម្រាលបានកូនដំបូង ប្រកបដោយសុវត្ថិភាពបំផុត

ភ្នំពេញ៖ ថ្ងៃនេះ តារាសម្ដែង ឈុំ វត្តី សម្រាលបានកូនស្រីដំបូង នៅក្នុងជីវិតប្ដីប្រពន្ធរបស់នាង ក្រោយពីចូលរោងការកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ ។

ទារិកាដ៏គួរឱ្យស្រឡាញ់ ប្រសូត្រចេញពីផ្ទៃរបស់តារាស្រីស្រស់សោភារូបនេះ ត្រូវបានដាក់ឈ្មោះថា រិទ្ធហួរ ជូលីតា ។ ហើយដំណឹងមួយនេះ បានធ្វើឱ្យមានការចូលរួមសាទរយ៉ាងខ្លាំងពីសំណាក់ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងអ្នកគាំទ្រ របស់នាង ។

ឈុំ វត្តី គឺជាតារាសម្ដែងស្រី ដែលក្ដោបបានតំណែងជាតួឯកបានច្រើនបំផុត មិនថាតែភាពយន្តភាគ និង ដុំ ឬ MV ឡើយ ហើយនាងក៏បានសាងស្នាដៃធំ តាមរយៈរឿង «ហ្លួងព្រះស្ដេចកន» ផងដែរ ។

ក្រោយពីថតចប់រឿងខ្នាតធំខាងលើនេះហើយ ឈុំ វត្តី ក៏ស្ងាត់បាត់ពីពិភពសិល្បៈមួយរយៈ រួចហើយក៏ដឹងដំណឹងថា នាងបានចូលរោងការជាមួយស្វាមីរបស់នាង ដែលស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយ ។

បច្ចុប្បន្ននេះ ឈុំ វត្តី ក៏នៅតែរក្សាភាពស្ងប់ស្ងាត់ដដែល​ ដែលស្ទើតែធ្វើឱ្យអ្នកគាំទ្រ ភ្លេចឈ្មោះ និងមុខនាង បាត់ទៅហើយ ហើយក៏មិនដឹងដែរថា នាងអាចនឹងចូលរួមក្នុងការងារសិល្បៈទៀតដែរ ឬអត់ ក្រោយពីសម្រាលកូនរួច ។

ទាក់ទងនិងចម្ងល់មួយនេះដែរ Lookingtoday នឹងទាក់ទងទៅអ្នកនាង​ ឈុំ វត្តី នៅពេលក្រោយ ៕ ដោយ៖ ម៉ានី

Most Popular

To Top