ថៃ: តារាសម្តែងថៃលោក Punjun Prama ដែលគ្រប់គ្នាស្គាល់ថា ឃុនរឿង ក្នុងរឿងបុព្វេសន្និវាសនោះ បានធ្វើអោយអ្នកគាំទ្រក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ដោយប្រកាសថាលោកមានស្នេហាហើយ ។


តាមការបង្ហោះក្នុងអខោន ហ្វេសប៊ុកផ្ទាល់ខ្លួន លោក Punjun Prama បានដាក់Relationship ជាមួយអ្នកឆ្នៃម៉ូដនឹងជាម៉ូដែលជនជាតិ ជប៉ុនឈ្មោះ Mishima Risa ហើយស្រីស្អាតរូបនេះក៏ដាក់ Relationship ក្នុងហ្វេសប៊ុកជាមួយលោកដូចគ្នា ។
ក្រោយឃើញ Punjun បង្ហោះបែបនេះ អ្នកគាំទ្រជាច្រើននាំគ្នាចូលខមិនអបអរលោកជួបមុស្សស្រីដែលលោកពេញ ប៉យន្តែម្ចាស់ខ្លួនមិនទាន់តបតអ្វីបន្ថែមទៀតទេ៕ ដោយ៖ ទូច សុខលីដា




