ភ្នំពេញ៖ កាលពីជាង ១ខែមុននេះ ពោលគឺអំឡុងខែ មិថុនា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញកញ្ញាឯក តំណាងឱ្យកម្ពុជា ដែលនឹងចេញទៅចូលរួមប្រកួតកម្មវិធីសម្រស់ Miss World 2021 នៅប្រទេសតូរីកូ ហើយវគ្គផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១។
កញ្ញាឯកខាងលើ គឺកញ្ញា ភុំ សោភ័ណ្ឌ ដែលទស្សនិកជាច្រើន បានឯកភាព និងទទួលស្គាល់ថា ជាបេក្ខនារីដ៏មានសម្រស់លេចធ្លោ ស្អាតបែបធម្មជាតិ ហើយចំណេះដឹងទៀតសោត ក៏សមប្រកប អាចនឹងជួយលើកមុខមាត់ប្រទេសនៅលើ អន្តរជាតិបាន ។
ជាមួយគ្នានេះដែរជារឿយៗ កញ្ញា ភុំ សោភ័ណ្ឌ ក៏តែងតែថតរូបបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូច Instahram របស់នាង ដើម្បីចែករំលែកដល់អ្នកគាំទ្រ ហើយតាមរយៈរូបថតទាំងនោះ ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងទៅលើរូបសម្រស់របស់នាង មិនថាតែតែងខ្លួនបែបស៊ីវិល័យ ឬបុរាណ ឡើយ គឺសុទ្ធតែស្អាតៗទាំងអស់ ។
គួរបញ្ជាក់ផងដែរថា កញ្ញា ភុំ សោភ័ណ្ឌ បានឈ្នះមកុដបវរកញ្ញា Miss World កម្ពុជា ឆ្នាំ ២០២០ និងត្រូវចេញទៅប្រកួត កម្មវិធីសម្រស់ Miss World 2021 នៅប្រទេស ព័រតូរីកូ (Puerto Rico) ដោយវគ្គផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ភុំ សោភ័ណ្ឌ មានអាយុ ១៨ ឆ្នាំ កម្ពស់ ១៧០ សង់ទីម៉ែត្រ។ បច្ចុប្បន្ននាងកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែករដ្ឋបាលសាធារណៈ។ ស្រីស្អាតរូបនេះ មានទីកំណើតនៅខេត្តតាកែវ ហើយសព្វថ្ងៃនាងកំពុងរស់នៅទីក្រុងភ្នំពេញដើម្បីធ្វើការនិងសិក្សា ៕ ដោយ៖ ម៉ានី