សិល្បៈ និង កម្សាន្ត

ទោះវ័យជិត ៤០ Jun Ji Hyun នៅតែសាច់ខ្ចី អាចធ្វើជាម៉ូដែល អោយផលិត ថែសម្រស់

កូរ៉េ ៖ តារាសម្តែងកូន២ នាង Jun Ji Hyun បានក្លាយជាម៉ូដែល តំណាងថ្មីរបស់ផិតផល ថែរក្សាស្បែក Botalabe Suamel ព្រោះតែស្បែកភ្លឺ រលោងពីធម្មជាតិរបស់នាង ។

ក្នុងពេលថតម៉ូដ អោយផលិតថែទាំស្បែក Botalabe Suamel តារាឆ្នើម Jun Ji Hyun ត្រូវក្រុមការងារថត សរសើរថា មានស្បែកភ្លឺថ្លា ស្អាតបែបធម្មជាតិ តែម្តង ហើយនាងពិត ជាសាកសមបំផុត សម្រាប់ផលិតផល ម៉ាកល្បី Botalabe Suamel ដែលមានទាំង សាប៊ូដុះខ្លួន ស្ក្រាប់ព្រមទាំងឡេលាប ស្បែកដែលគ្រប់មុខធ្វើឡើង ពីរបស់ធម្មជាតិ ។

Jun Ji Hyun ជាប់ឈ្មោះ ជាតារាក្រម៉ិចក្រមើម ក្នុងភាពយន្តកូរ៉េ ហើយ ដោយសារសម្ថភាព សិល្បៈនាងតែងទទួលជោគ ជ័យស្ទើរ តែរាល់ភាពយន្តដែលមាននាង ជាតួឯកទោះជាមានវ័យ ច្រើនបន្តិចហើយក្តី ៕ដោយ៖ ទូច សុខលីដា

Most Popular

To Top