ហុងកុង ៖ ខណៈតារាកុងហុង ជាច្រើនគូ ប្រកាសថា ជិតក្លាយជាឪពុកម្តាយគេ ក្នុងថ្ងៃរៀបការ និងមុនពេលរៀបការ តារាសម្តែង ដ៏ល្បីល្បាញ លោក Kenneth Ma ដែលចុះអេតាស៊ីវិល តាំងពីឆ្នាំ២០១៩ ជាមួយគូស្នេហ៍ Roxanne Tong តាំងពីឆ្នាំ២០១៩ មកនោះបាននិយាយថា លោកមិនយកកូនមុនរៀបការឡើយ ។
ថ្មីៗនេះតារាសម្តែង វ័យ៤៧ឆ្នាំ លោក Kenneth Ma ហាក់ទទួលបានប្រប្រិយភាពខ្លាំង ណាស់ តាមរយៈខ្សែភាពយន្តខ្នាតធំ Murder Diary និង Plan B ដែលកំពុង ចាក់ផ្សាយ ហើយក្នុងរឿងនេះ ដែលលោកដើរតួជាឪពុក ហើយពេលមិត្តសិល្បៈសួរចំណាប់ អារម្មណ៍ របស់លោករឿង ចង់បានបានកូន ឬនៅនោះ តារារូបនេះឆ្លើយថា លោកត្រូវចាំរៀបការរួចសិន ទើបយកកូនតាមក្រោយ ។ Kenneth បន្ថែមថា សព្វថ្ងៃនេះលោកនិង Roxanne Tong រវល់ជាមួយការងារ រាងខ្លួនដូចច្នេះពួកគេអត់ទាន់ គិតរឿងរៀបការ ឬមានកូនអ្វីនោះទេ ។
លោកKenneth Ma និងតារា សម្តែងវ័យ៣៤ឆ្នាំ Roxanne Tong ផ្តើមទំនាក់ទំនងស្នេហា កាលពីឆ្នាំ២០១៩ និងបានចុះអេតាស៊ីវិលរួច ហើយប៉ុន្តែអ្នកទាំងពីរ មិនទាន់គិតរឿងរៀបការ ទេ ហើយខាងស្រីធ្លាប់និយាយថា នាងមិនបាច់រៀបការ ក៏បានព្រោះខ្លួនមិនមែន ជាអ្នកប្រកាន់រឿង ប្រពៃណីអ្វីនោះទេ ៕ ដោយ៖ទូច សុខលីដា