អាមេរិកៈ តារាចម្រៀងល្បី នាង Camila Cabello ដែលធ្លាប់តែមានរាងច្រឡឹង ថ្មីៗនេះត្រូវបានគេរិះគន់ ពេញបណ្តាញ សង្គម រឿងបណ្តោយខ្លួន អោយធាត់ខ្លាំង រហូតមើលលែងចង់ស្គាល់ ហើយម្ចាស់ខ្លួន ស្រាប់តែផុសរូបថ្មី តបទៅមហាជនវិញពី អារម្មណ៍ពុតរបស់នាង ។
ព័ត៌មានពី Hollywoodlife បានអោយដឹងនៅថ្ងៃទី២៩ ខែកក្កដានេះថា តារាវ័យ២៤ឆ្នាំ Camila Cabello អតីតសមាជិកក្រុមចម្រៀង Fifth Harmony បានឆ្លើយតបទៅ នឹងការរិះគន់ទៅលើរូបរាងរបស់នាងថា “ខ្ញុំស្រឡាញ់នឹងពេញចិត្តរាង កាយរបស់ខ្ញុំ ។ ខ្ញុំកំពុងរត់ហាត់ប្រាណ នៅក្នុងឧទ្យាន ខណៈដែលខ្ញុំកំពុង គិតអំពីការងារ និងព្យាយាមធ្វើឱ្យមានសុខភាពល្អ។ ខ្ញុំបានពាក់អាវដែលបង្ហាញពោះរបស់ខ្ញុំ ហើយខ្ញុំមិន បានបិទបាំង ឬលាក់អំពីរូបរាងរបស់ខ្ញុំទេ ។”


ក្រោយប្រែរូបរាងធាត់ ដូចនេះ Camila បាននិយាយប្រាប់មហាជនដែរថា Shawn Mendes មិនមានបញ្ហាជាមួយរូបរាង របស់នាងនោះទេ រយៈពេល២ ឆ្នាំមកនេះស្នេហា របស់ខ្លួននៅផ្អែមល្ហែមដូចដើម ៕



