សិល្បៈ និង កម្សាន្ត

អ្នកមេម៉ាយ ភិន សុដាលីស កាន់តែស្អាត និងសិចស៊ី ប្លែកខុសពីមុន ឆ្ងាយណាស់!

ភ្នំពេញ៖ យូរឆ្នាំណាស់មកហើយ ដែលតារាសម្ដែង ភិន សុដាលីស មិនបានលេចវត្តមាន​ នៅក្នុងរឿងភាគ និងដុំ ថ្មីៗ ដូចកាលពីប្រមាណ ៥ – ៦ឆ្នាំមុន ប៉ុន្តែយ៉ាងណាក៏ដោយ ជារឿយៗនាង នៅតែបង្ហាញមុខ នៅលើគណនីហ្វេសប៊ុករបស់នាង ដើម្បីបញ្ជាក់ពីសុខទុក្ខទៅកាន់អ្នកគាំទ្រ ។

បើទោះជាបច្ចុប្បន្ននេះ តារាស្រីដែលធ្លាប់តែគ្រងតំណែងជាតួឯ ស្ទើរតែគ្រប់រឿងខាងលើ បានឃ្លាតឆ្ងាយពីការងារ សិល្បៈក៏ពិតមែន ប៉ុន្តែនាងក៏នៅតែទទួល បានការងារថតប្រូម៉ូតផលិតផល ជាច្រើនតាមរយៈកម្មវិធីបណ្ដាញ សង្គមរបស់នាង ហើយ ទន្ទឹមគ្នានេះ បើក្រឡេកទៅមើល សម្រស់របស់នាង ក៏មានការប្រែប្រួលខ្លាំង ពោលគឺស្រស់ស្អាតទ្វេរដង ក៏ដូចជាការតុបតែងខ្លួន របស់នាងហាក់ដូចជា កាន់តែស៊ីវិល័យ និងសិចស៊ីខ្លាំងជាងមុនផងដែរ ។

អ្នកនាង ភិន សុដាលីស ត្រូវបានទស្សនិកជនចាប់អារម្មណ៍ឃើញថា តែងតែលេងខ្លួនបែបសិចស៊ី ស៊ីវិល័យ និងបង្ហាញនៅលើបណ្ដាញសង្គមជាហូរហែរ ក្រោយមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់តាំងពីមានរឿងស្នេហា បែកបាក់ជាមួយលោក ប៉ែន ចំរ៉ុង រហូតមកទល់ពេលនេះ មិនទាន់មានដំណឹង ច្បាស់ការណាមួយថា នាងមានអ្នកចូលស្អំបេះដូងហើយ ឬនៅឡើយ ខណៈដែលកន្លងមក មានតែព័ត៌មានចរចាមអារ៉ាមប៉ុណ្ណោះ ។

គួរឱ្យដឹងថា អ្នកនាង អិន សុដាលីស គឺជាកូនស្រីបង្កើតរបស់លោក អិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស ដូច្នេះហើយទើបនាង តែងតែក្ដោបតំណែង ជាតួឯកគ្រប់រឿងភាគ និងដុំ របស់ផលិតកម្មមួយនេះ ។

យ៉ាងណាមិញ មួយរយៈធំចុងក្រោយនេះ អ្នកមេម៉ាយខាងលើ ហាក់ដូចជាមិនរវីរវល់ ជាមួយការងារសិល្បៈច្រើនដូចមុនឡើយ តែមិនមែនមានន័យថា ដោយសារនាងបាក់សម្រស់នោះទេ ផ្ទុយទៅវិញមានតែស្រស់ស្អាតទ្វេរដង ៕

Most Popular

To Top