កូរ៉េ៖ថ្មីៗនេះរូបរបស់ថតរបស់Jennieនិង Rose សមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទក្តៅ ក្នុងបណ្តាញសង្គមព្រោះគេបាន ឃើញច្បាស់ថាអ្នកទាំងពីរទៅជួបតារាTik Tok ហ្វីលីពីនដ៏ល្បីល្បាញនាង Bella Poach ។
មួយរយៈនេះ Jennieនិង Rose ត្រូវគេដឹងថាបានដំណើរទៅកាន់ប្រទេសជាច្រើនដើម្បីជួបតារាល្បីៗ ហើយកាលដែលទៅជួប Belle Poach នេះជាអ្វីដែលធ្វើអោយFan ចាប់អារម្មណ៍ខ្លាំងបំផុតព្រោះBella ជាតារាTik Tok ល្បីនិងជាអ្នកចម្រៀងផងនោះទើបនិយាយថ្ងៃមុនថានាងពិតជាស្រលាញ់និងចង់ធ្វើការ ជាមួយសមាជិកក្រុម BLACKPINK ហើយគ្រប់គ្នាជឿថារឿងនេះពិតជាអាចទៅរួច។ Bella ជាមនសុ្សល្បីដែលសមាជិក BLACKPINK កាត់ទៅជួបបន្ទាប់ពីពួកគេទៅជួប Dua Lipa នៅទីក្រុងឡូសអេនជីឡេសកាលពីខែមុន ។
រូបថតរបស់របស់អ្នកទាំងបី ត្រូវគេថតបានឈរនិយាយគ្នាដូចជាពិភាក្សារឿងអ្វីមួយ ហើយក្រោយមកពួកគេក៏ចែកផ្លូវគ្នាឡើងរថយន្តរាងខ្លួនបាត់ទៅ ហើយរូបដែលត្រូវចែកចាយដោយអ្នកប្រម៉ាញ់ធ្វើអោយ អ្នកគាំទ្រនៅតែមានមន្ទិលសង្ស័យថាពួកគេមានគម្រោង ធ្វើការជាមួយគ្នាឬយ៉ាងណា ៕








