ក្មួយស្រី ដេនី ក្វាន់ បានចាប់ផ្ដើមចេញដំណើរកាន់តែឆ្ងាយលើវិថីសិល្បៈ ដោយនាងទើបបានចេញវីដេអូចម្រៀង Cover មួយបទក្ដៅៗ ច្រៀងខ្លួនឯងសម្ដែងខ្លួនឯង សមនោះសម ហើយគួរឲ្យក្នាញ់ទៀត។

ភ្លាមៗ ក្រោយពីបានឃើញវីដេអូចម្រៀងនេះ ប្រិយមិត្តជាច្រើនទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប បាន និងកំពុងផ្ទុះការលើកសរសើរ និងលង់ចិត្តជាមួយ ល្អហួស តាមរយៈការសម្ដែងច្រៀងផង រាំផង កាយវិការទន់ និងក្រមិចក្រមើម ពេញដោយទេពកោសល្យសិល្បៈកម្ររកបានមួយនេះ។

ចំណុចគួរចាប់អារម្មណ៍ ល្អហួស រាំបានយ៉ាងសាកសម កាយវិការ ដៃ ជើង ដងខ្លួនទន់ភ្លន់មិនគួរឲ្យជឿ។ នេះជាទេពកោសល្យថ្មីមួយទៀត ដែលក្មួយស្រី ដេនី ក្វាន់ បានឆក់យកបេះដូងអ្នកគាំទ្រ។ ជាមួយគ្នា សម្ផស្សវ័យ ១៣ឆ្នាំរបស់ ល្អហួស ដែលវិវត្តកាន់តែជិតពេញរូបពេញរាង ក៏ជាចំណុចទាក់ទាញដែរ។

អហួស រួមជាមួយ ឌីជេ កណ្ដុរ បានរួមគ្នាសម្ដែង និងច្រៀងឡើងវិញ ក្នុងបទចម្រៀងមួយបទខាងលើ មានចំណងជើងថា “កាប៉ែតប៉ែឡែ” សំនៀងដើម “សុងសែង & រំដួល”។ តោះ ទស្សនាពន្លកថ្មីរបស់យើងទាំងអស់គ្នា៖
ប្រភព៖http://sabay
