អាមេរិក៖ វីដេអូចម្រៀងថ្មីបទ Don’t go yet របស់តារាចម្រៀង Camila Cabello បានចេញជាផ្លូវការហើយ នៅថ្ងៃទី២៣ ខែកក្កដានេះ ហើយនេះជាបទចម្រៀងដំបូងនាង ក្នុងឆ្នាំ២០២១ បន្ទាប់ពីអាល់ប៊ុម Romance។

ក្នុងវីដេអូចម្រៀង បទ “ Don’t go yet “ នេះតារាវ័យ២៤ឆ្នាំ Camila Cabello បានចូលរួមក្នុងពិធីជប់លៀង យ៉ាងសប្បាយរីករាយមួយ ហើយនាងនឹងអ្នកចូលរួម ទាំងអស់នាំគ្នារាំ មើលទៅរស់រវើកខ្លាំង ។

Camila អតីតសមាជិក ក្រុមចម្រៀង Fifth Harmony ខកខានចេញបទចម្រៀងថ្មី ជិត២ឆ្នាំ ហើយអាល់ប៊ុមចុងក្រោយរបស់នាង កាលពីឆ្នាំ២០១៩ ឈ្មោះ Romance ដែលមានបទ Senorita ជាចម្រៀងមួយបទធ្វើអោយ តារារូបនេះ បានពាន Grammy Award កាលពីឆ្នាំ២០២០ ផងដែរ ៕ ដោយៈទូច សុខលីដា
ទស្សនាវីដេអូចម្រៀង Don’t Go Yet ជាមួយLookingtoday ទាំងអស់គ្នា !



