ភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំ ណាស់មកហើយ ដែលអតីត Freshie Boy ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ ២០០៨ លោក កែវ បូរ៉ា បានរសាត់កាយឆ្ងាយ ពីសង្គមសិល្បៈ ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រជាច្រើនចង់ដឹង ពីសុខទុក្ខយ៉ាងខ្លាំង ។
យ៉ាងណាក៏ដោយ ជារឿយៗលោកកែវ បូរ៉ា ក៏បានបង្ហោះសកម្មភាពនានា នៅលើហ្វេសប៊ុករបស់លោក ដើម្បីកុំឱ្យអ្នកគាំទ្រភ្លេចមុខ ហើយអ្វីដែលទស្សនិកជន កាន់តែចង់ដឹង ចង់ឮនោះគឺជាអតសញ្ញាណ ភរិយារបស់លោកផ្ទាល់តែម្ដង ។
ជាការពិតណាស់ ខណៈដែលប្រជាប្រិយភាព លោក កែវ បូរ៉ា កំពុងស្ទុះឡើងខ្លាំង ស្រាប់តែនាកំលុងឆ្នាំ ២០១៥ លោក ក៏បានសម្រេចចិត្តចូលរោងការ ជាមួយនារីស្រស់ស្អាតម្នាក់ ដែលតាមពិតនារីនោះ គឺជាអតីត Freshie Girl ចំណាត់ថ្នាក់លេខ៣ ជំនាន់ទី១០ ឆ្នាំ ២០១១ ។
ភរិយារបស់លោក កែវ បូរ៉ា មានឈ្មោះ ប៊ូ រស្មី ជាកូនកាត់ ខ្មែរ-ប៊ុលហ្គារី ។ ហើយនាង ក៏ត្រូវបានគេស្គាល់ថា ជាបងស្រីបង្កើត របស់តារាយូធូបល្បី ឈ្មោះម្នាក់ គឺកញ្ញា Stella ។
ក្រោយពីបានបាន រៀបអាពាហ៍ពិពាហ៍ លោក កែវ បូរ៉ា និងភរិយា បានកសាងគ្រួសារ រស់នៅយ៉ាងសុខសាន្ត ហើយបច្ចប្បន្ននេះ ពួកគេទទួលបានចំណងដៃកូន៣នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ។
សូមបញ្ជាក់ថា លោក កែវ បូរ៉ា ក្រោយពីទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីប្រឡង Freshie Boy & Girls ឆ្នាំ ២០០៨ រួចមក បានក្លាយជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពខ្លាំង និងបានក្ដោបដំណែងតួឯក ជាច្រើនទាំងរឿងភាគ និងដុំ ។
យ៉ាងណាក៏ដោយ ក្រោយពីរៀបការរួច លោកកែវ បូរ៉ា ក៏បានអាកខាន ពី ការងារសិល្បៈជាច្រើន ហើយទាក់ទងជាមួយគ្នានោះ លោកធ្លាប់បានប្រាប់ថា ដោយសាររវល់ជាមួយការងារ ជាមន្ត្រីរាជការ ៕
ដោយ៖ ម៉ានី