ភ្នំពេញ ៖ ជារឿងធម្មតា ទៅហើយសម្រាប់ស្រីស្អាត ស៊ឹម ស្រីនិច ដែលនាងតែងតែស្លៀក ពាក់សិចស៊ី បង្ហាញសាច់ខ្ចី និងថតបង្ហោះលេងកម្សាន្ត នៅលើគណនី Instagram របស់នាង ។ តែយ៉ាងណាមិញសម្រាប់ភាព សិចស៊ីរបស់នាង ក៏បានធ្វើឱ្យមានការរិះគន់ផងដែរ ពីសំណាក់មហាជន ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ស្រាប់តែ ស្រីនិច បានដាស់អារម្មណ៍មហាជន ឱ្យចាប់អារម្មណ៍ជាថ្មីម្ដងទៀត តាមរយៈការស្លៀកពាក់របស់នាង ដែលម្ដងនេះគឺ នាងបានពាក់ឈុតមួយ បង្ហាញសាច់ដើមទ្រូង មួយផ្នែកធំ ហើយគ្រាន់តែបិទ បាំងបន្តិចប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ សម្រាប់ការសម្ញែងភាពសិចស៊ីនេះ ស្រីនិច មិនបានបង្ហាញនៅលើឆាក កម្មវិធីអ្វីឡើយ គឺគ្រាន់តែជាការបង្ហាញនៅលើគណនី Instagram ឯកជនរបស់នាងប៉ុណ្ណោះ ហើយមួយវិញទៀត ពេលនេះ នាងក៏មិនមែន ជាអ្នកសិល្បៈដូចពីមុនទៀតដែរ ។
គួរឱ្យដឹងដែរថា កាលពីជិតមួយខែមុន ស៊ឹម ស្រីនិច បានប្រកាសលារឈប់ពីសិល្បៈជាសាធារណៈតាមរយៈ គណនីហ្វេសប៊ុករបស់នាង ដោយយកពេលវេលាទៅ ជួយជ្រោមជ្រែងរបររកស៊ីរបស់ម្ដាយនាង ដែលកំពុងកាក់កបក្នុង វិស័យអចលនទ្រព្យ ។
ដោយសារតែភាពសិចស៊ី និងជីវិតហាយសូ របស់ស្រីស្អាតរូបនេះ ទើបកន្លងមកមានពាក្យចរចាមអារ៉ាមថា នាងមានបុរសអ្នកមានតាមផ្គត់ផ្គង់ជីវភាព ។ តែយ៉ាងណាក៏ដោយពាក់ព័ន្ធ នឹងព័ត៌មានមិនពិតនេះ ស្រីនិច ក៏បានធ្វើការបកស្រាយជាមួយ Lookingtoday ថា នាងគ្មានបុរសណាម្នាក់ជាខ្នងបង្អែកឡើយ ហើយភាពមានបានរបស់នាង គឺបានមកពីការងារសិល្បៈ និងរបររកស៊ីជាមួយម្ដាយរបស់នាងទាំងស្រុង ។ ហើយសម្រាប់ការតុបតែងខ្លួនបែបសិចស៊ី របស់នាង គឺជាចំណូលចិត្តតាំងពីដើម មិនមែនសម្រាប់ទាក់ទាញចំណាប់ អារម្មណ៍ពីអ្នកណាម្នាក់ឡើយ ៕
ដោយ៖ ម៉ានី