Lord Nil គឺជាបេក្ខជន America’s Got Talent រដូវកាលថ្មីម្នាក់ ដែលព្យាយាមបង្ហាញ ភាពអស្ចារ្យមិនខ្លាចគ្រោះថ្នាក់ នៅពេលលោកសម្ដែងវិញ្ញាសាសាហាវៗ ពិសេសនៅវគ្គ Judge Cuts។

បេក្ខជនរូបនេះបានបង្កើតឈុតឆាក ដ៏សែនគ្រោះថ្នាក់មួយ ជាមួយសត្វក្រពា (អម្បូរសត្វក្រពើ)។ Lord Nil បានធ្វើឲ្យគ្រប់គ្នាដែលកំពុងទស្សនាការសម្ដែងរបស់ខ្លួន ភ័យព្រឺព្រួចរកអ្វីប្រៀបផ្ទឹមពុំបាន ពេលលោកពាក់អាវជាប់ខ្សែចំណង និងព្យួរជើងជាប់ជាមួយរបស់ម្យ៉ាង ដែលត្រូវបានដុតដោយភ្លើង ហើយសំយ៉ុងក្បាលចុះ ពីលើទ្រុងមានសត្វក្រពា នៅខាងក្នុងកំពុងរង់ចាំចំណី។



ចំណងខ្សែពួរដែលជាប់ជើងរបស់លោក បានឆេះដាច់ដោយសារកម្លាំងភ្លើង ម្ដងមួយៗ រហូតដល់ខ្សែចុងក្រោយ បេក្ខជនរូបនេះស្ទើរតែ ធ្វើគ្រប់គ្នាដែលកំពុងទស្សនា ពិសេសគណៈកម្មការ នៅមុខរន្ធត់ភ័យ ខ្លាចមានគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង។ ប្រសិនលោកស្រាយចំណងនោះ មិនទាន់ពេលទេ Lord Nil នឹងក្លាយជាចំណី សត្វក្រពាភ្លាមៗ ហើយបង្កឲ្យមានរឿងមិនល្អ កើតឡើងជាប្រាកដ។
ជាសំណាងល្អ Lord Nil អាចធ្វើបានដោយជោគជ័យ និងធ្វើឲ្យគ្រប់គ្នាសាទរ ពេញស្ទូឌីយោផ្សាយ៕ ប្រភព៖ សប្បាយ
