គង់ ចាន់ស្រីមុំ បើទោះបីជានាងមានស្វាមី និងមានកូន១ហើយក្តី ប៉ុន្តែគេមើលឃើញថា នាង នៅតែរក្សាភាពស្រស់ស្អាត មិនចាញ់កាលពីនៅក្រមុំនោះឡើយ ជាពិសេសបន្ថែម នៅភាពសិចស៊ីទៀតនោះ គឺរិតតែធ្វើឲ្យនាងកាន់ តែមើលទៅ លេចធ្លោ រិតតែស្អាតទ្វេឡើង ទាំងសាច់ និងដងខ្លួន ដោយមិនខ្វល់ពីអ្នករិះគន់អ្វីឡើយ រហូតធ្វើឲ្យនាងទប់មាត់មិនបាន និងអ្នករិះគន់មួយចំនួន ចំពោះការស្លៀកពាក់បែបស៊ិចស៊ីនេះ ។
កាលពីពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព ជាច្រើនសន្លឹក ស្លៀកពាក់ឈុត ប៊ីគិនីហែលទឹក រួមទាំងសរសេរសំណេរ យ៉ាងចាក់ដោត ទៅកាន់អ្នក ដែលតែងតែរិះគន់ លើការស្លៀក ពាក់របស់នាងថែមទៀតផង ។ ក្នុងនោះស្រីមុំ បានសង្កត់ធ្ងន់ថា កុំរស់ខ្លាចការ គិតរបស់អ្នកដ៏ទៃ បើរស់រវល់តែខ្លាចអ្នកដ៏ទៃ គិតខុស នោះយើងចេះតែធ្វើតម្រូវមាត់តម្រូវចិត្តអ្នកដ៏ទៃ រហូតធ្វើឲ្យខ្លួនធ្វើខុសពីអ្វីដែលខ្លួនចង់ធ្វើ ។
អ្នកនាង គង់ ចាន់ស្រីមុំ បន្តទៀតថា ប្រសិនបើយល់ព្រមតាមសំណើរបស់អ្នកដ៏ទៃច្រើនជ្រុលពេក រហូតដល់ពេលខ្លះត្រូវបង្ខំចិត្តធ្វើខុសនឹងអ្វីដែលខ្លួនគិត ។
អ្នកនាងស្រីមុំ បានបន្ថែមទៀតថា ប្រសិនបើយើងផ្ញើរសេចក្តីសុខផ្ទាល់ខ្លួននឹងភ្នែក និងច្រមុះ អ្នកដ៏ទៃ ចុងក្រោយគឺរកសេចក្តីសុខដាក់ខ្លួនមិនបានទេ ។ហេតុអ្វីទៅ? ជីវិតខ្លួនឯងប្រឹងប្រែង ដោយខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯង លើជោគវាសនាខ្លួនឯង តែប្រសិនបើបណ្តោយ ឲ្យអ្នកដ៏ទៃ ជាអ្នកកំណត់រឿងយើងត្រូវធ្វើទៅវិញ មិនល្អទេ ។