នាពេលបច្ចុប្បន្ននេះ តារាចម្រៀង និងសម្ដែងកម្ពុជា ជំនាន់ក្រោយកំពុងតែរីក ដុះដាលដូចផ្សិត នៅក្នុងវិថីសិល្បៈជាមួយ សមត្ថភាពសម្ដែង និងទឹកដមសំឡេងដ៏សម្បូរបែប ។
បើនិយាយពីកម្ពស់វិញ ឃើញថាតារាសម្ដែង និងចម្រៀងប្រុសទាំង ៧ រូបនេះមានភាពស្រស់សង្ហាខ្លាំង ជាមួយកម្ពស់ខ្ពស់មិនចាញ់ តារាបរទេសនោះទេ។
១/តារាចម្រៀង ដែលកំពុងតែស្ថិតក្នុងដួងចិត្ត មិត្តយុវវ័យពីគ្រប់មជ្ឈដ្ឋាន G-Devith មានកម្ពស់ ១ ម៉ែត្រ ៨៨ សង់ទីម៉ែត្រ ។
២/ តារាសម្ដែង និងបង្ហាញម៉ូដ ឈុន វីរៈកុសល មានកម្ពស់ ១ម៉ែត្រ ៨៨ សង់ទីម៉ែត្រ ។
៣/កំលោះសង្ហាសម្បូរ ទៅដោយរោមទ្រូង និងរោមមុខ ប៊ុត សារ៉ាវុធ មានកម្ពស់ ១ ម៉ែត្រ ៨៨ សង់ទីម៉ែត្រ ។
៤/ងាកមកចាប់អារម្មណ៍ តួឯកប្រុសក្នុងរឿង “ជីវិតនាងរចនា” អ៊ុន សិទ្ធា មកពីរាជធានីភ្នំពេញ មានកម្ពស់១ ម៉ែត្រ ៨៣ សង់ទីម៉ែត្រ ។
៥/ត្រឡប់មកតារាសម្ដែង សាច់សខ្ចីស្រីសុំខ្មាស មុំ សុធារ៉ា មកពីខេត្តស្វាយរៀង មានកម្ពស់ ១ ម៉ែត្រ ៨៣ សង់ទីម៉ែត្រ។
៦/ តារាសម្ដែង សូ ឆានី មានកម្ពស់ ១ម៉ែត្រ ៨៣សង់ទីម៉ែត្រ។
៧/និយាយពីតារាសម្ដែងរូបសង្ហា កូនកាត់ចិន អេឡិច ច័ន្ទត្រា វិញមានកម្ពស់ ១ ម៉ែត្រ ៨២សង់ទីម៉ែត្រ។
៨/តារាសម្ដែង ម៉ុង ប៊ុនណូរ៉ា មកពីខេត្តកណ្ដាលមានកម្ពស់ ១ ម៉ែត្រ ៨០ សង់ទីម៉ែត្រ ។
៩/កំលោះសង្ហាកូនកាត់ចិន ឈួន ពន្លឺ មានកម្ពស់ ១ ម៉ែត្រ ៨០ សង់ទីម៉ែត្រ។