បើនិយាយពីតារាស្រីវ័យក្មេងដែលមានប្តី ទាំងស្អាត ទាំងមានមន្តស្នេហ៏ទាក់ទាញចិត្ត ស្វាមីរួមទាំងមហាជននោះ គឺអ្នកទាំងបីនាក់នេះសុទ្ធតែមានប្តីហើយរស់នៅក្នុង ជីវិតដែលស្តុកស្តម និងមានសុភមង្គល រហូតធ្វើឲ្យមហាជន សរសើរមិនដាច់ពីមាត់ ។
បន្ទាប់ពីតារាស្រីទាំងបីនាក់នេះរៀបការ និងចាប់ដៃកសាងគ្រួសារជាមួយគ្នារួចមក ពួកគេទទួលបានការថ្នាក់ថ្នម មើលថែយ៉ាងមានក្តីសុខ រួមទាំងមានសំណាងបានរស់ ក្នុងជីវិតស្តុកស្តមទៀតផង អ្នកទាំងនោះរួមមាន ៖
១. ពេជ្រ សូលីកា តារាស្រី ពេជ្រ សូលីកា កសាងគ្រួសារជាមួយបុរសអ្នកជំនួញ ដែលមានមុខរបរជាច្រើនប្រភេទ រហូតទទួលបានស្វាមីស្រលាញ់ថ្នាក់ថ្នមចិត្ត ហើយក៏ទទួលបានសុភមង្គល រស់នៅយ៉ាងមានក្តីសុខជាមួយ កូនប្រុសដ៏គួរឲ្យស្រលាញ់ទៀតផង ។


២. វណ្ណម៉ូនិច
អតីតតារាសម្តែង វណ្ណ ម៉ូនិច កសាងគ្រួសារជាមួយបុរសអ្នកជំនួញធំម្នាក់ ហើយរស់នៅកសាងសុភមង្គល យ៉ាងមានក្តីសុខ ។


៣. តារាសម្តែង សិទ្ធី នីកា
តារាសម្តែង សិទ្ធី និកា បានរៀបអាពាហ៌ពិពាហ៌ ជាមួយស្វាមីដែលជាសែររាជវង្ស និងទទួលបានកូនប្រុស ដ៏ស្រស់ស្អាតផងដែរ ហើយបច្ចុប្បន្ននេះ នាងបានរស់នៅក្នុងជីវិតដែលមាន សុភមង្គលក្នុងគ្រួសារអភិជន ។ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំមកហើយ ដែលអ្នកគាំទ្រនាងទន្ទឹងរង់ចាំឲ្យនាងចូល ប្រឡូកក្នុងវិស័យសិល្បៈវិញ ។


ប្រភព៖ Sabay
