បន្ទាប់ពី ក្រុម 2NE1 ត្រូវបានរំសាយ CL ក៏ត្រូវបន្តអាជីពជាតារាទោល ដោយបានក្រាញនឹងឧបសគ្គគ្រប់សព្វបែបយ៉ាង រហូតរឹងមាំដូចសព្វថ្ងៃប្រចាំលើវិថី K-Pop កន្លែងដែលពោរពេញ ទៅដោយការប្រកួតប្រជែង។ ដូចនេះបើគិតរយៈពេលជាង ១ទសវត្សមកនេះ តើម្ចាស់បទ «SPICY» អាចរកចំណូលសន្សំទុកបានប៉ុន្មានទៅ?

ដើម្បីជ្រាបច្បាស់សូមបន្តអាន ដើម្បីកាន់តែច្បាស់!
បើយោងតាមវិបសាយ Celebrity Net Worth បានឲ្យដឹងថា តាមការប៉ាន់ស្មាន CL មានទ្រព្យសរុបប្រមាណ ៨លានដុល្លារ គិតត្រឹមឆ្នាំនេះ ដែលនេះមិនមានអ្វីគួរឲ្យចម្លែកទេ ព្រោះបើមើលពីប្រជាប្រិយភាពរបស់នាង គឺមិនមែនជារឿងលេងសើចឡើយ។

ថ្វីត្បិតសមាជិកទាំងអស់របស់ 2NE1 លែងមានសកម្មភាពជុំគ្នា ក៏តាមការប៉ាន់ស្មានថា កាលពីឆ្នាំ ២០១៦សមាជិកទាំង ៤នាក់ មានទ្រព្យសរុបច្រើន គឺអាចដល់ទៅ ៥០លានដុល្លារ ដែលបានធ្វើឲ្យក្រុមនេះឡើងឋានៈជាក្រុម K-Pop ផ្នែកនារីដែលមិនធម្មតាឡើយ។ ហេតុនេះតម្លៃទឹកប្រាក់ ដែលពួកគេទទួលបានមកវិញ ក៏មិនតិចដែរ អាស្រ័យលើកម្រិតភាពល្បីល្បាញ។

សម្រាប់ CL វិញ ដោយសារតែនាងហាក់ដូចជា ចេញមុខសកម្មជាងគេ ក្នុងចំណោមសមាជិកផ្សេងទៀត តើនាងមានជាងគេមែនទេ? ចម្លើយគឺមិនមែនទេ ព្រោះអ្នកដែលមានចំណូល ប៉ាន់ស្មានសរុបច្រើន ជាងគេគឹ Park Bom ទៅវិញទេ ដែលជាម្ចាស់សម្បត្តិ ២០លានដុល្លារ។

ទ្រព្យសន្សំបានមួយភាគធំគឺ ចេញពីកាលនាងនៅ Promote ជាសមាជិក 2NE1 ទាំងការសម្ដែង និងការចេញបទចម្រៀងហូរហែ ក៏ដូចជាតម្លៃខ្លួន ដែលរកបានពី Brand ក្រុមហ៊ុនល្បីៗជារៀងរាល់ឆ្នាំ ការបង្ហាញមុខក្នុងកម្មវិធី ឬវីដេអូផ្សេងៗ និងការងារទោលផ្ទាល់ខ្លូន និងការងារសហការមួយចំនួនទៀត ដែលស្ទើរគ្មានពេលសម្រាក បានស្រួលឡើយ៕ ប្រភព៖ សប្បាយ
