Met Gala គឺជាកម្មវិធី Fashion លំដាប់ថ្នាក់ពិភពលោក ដែលប្រមូលផ្ដុំទៅដោយតារាល្បីៗជាច្រើនបង្ហាញខ្លួនជាមួយនឹងម៉ូដទាន់សម័យ និងប្លែកអស្ចារ្យបំផុត។

ឆ្នាំ ២០២១នេះ កម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុង New York បន្ទាប់ពីខកខានដំណើរការមួយឆ្នាំ ពោលគឺកាលពីឆ្នាំ ២០២០ អាស្រ័យដោយមានការផ្ទុះនិងរីករាលដាល់ខ្លាំងនៃមេរោគ COVID-19។ ដូច្នេះវិលវិញសម្រាប់ឆ្នាំថ្មី តារាៗណាខ្លះដែលបង្ហាញខ្លួន ជាមួយនឹងឈុតពិសេសទៅតាមការកែច្នៃរៀងៗខ្លួន។

សម្រាប់ Kendall Jenner នៅឆ្នាំនេះ ក៏បានវិលវិញជាមួយនឹងភាព Sexy ដោយសាររ៉ូបដែលរំលេចដោយត្បូងចាំភ្នែក។ គ្រប់គ្នាពិតជារំលងមិនក្រឡេកមិនបានឡើយ ហើយផ្សំនឹងរាងស្រលូនរបស់នាងទៀត កាន់តែទាក់ទាញ។
Style របស់ Kendallគួរជាទីចាប់អារម្មណ៍ ប៉ុន្តែបើងាកទៅមើលបងស្រីរបស់នាងគឺ Kim Kardashian ទៀត កាន់តែមិនធម្មតា។ នាងស្លៀកឈុតខ្មៅ ដោយគ្របខ្លួនជិតឈឹង បញ្ចេញតែសក់ខ្មៅគ្រឹប។ នេះជាឈុតដែលគ្រប់គ្នា ប្លែកភ្នែកបំផុត និងត្រូវបានគេលើកយកជាប្រធានបទពេញបណ្ដាញសង្គម៕ប្រភព៖http://sabay




