រម្លឹកទៅកាលពីថ្ងៃទី១៣ ខែកញ្ញា CL បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហួសថ្លែង ពេលបង្ហាញវត្តមានជាពិសេស ដោយមិនបង្ហើបមុន ក្នុងកម្មវិធី “Met Gala 2021”។

ឆ្នាំនេះ Theme ចម្បងរបស់កម្មវិធីគឺ «In America: A Lexicon of Fashion»។ ដូច្នេះដើម្បីរៀបចំខ្លួនឲ្យសមនឹង Theme តារា K-Pop លំដាប់ពិភពលោករូបនេះក៏បាន គិតគូរគ្នាជាមួយនឹងអ្នកច្នៃម៉ូដ Alexander Wang។
ជាការពិត ឈុតរបស់ CLមិនត្រឹមតែច្នៃឲ្យសមតាមបែបអាមេរិកទេ ប៉ុន្តែនាងថែមទាងបានរួមបញ្ចូលអត្តសញ្ញាណប្រពៃណីកូរ៉េទៀតផង។ ប្រសិនអ្នកសម្លឹងមើលឲ្យជាក់ នោះនឹងចាប់អារម្មណ៍នូវខ្សែបូរដែលចងពីមុខរ៉ូប ដែលម៉ូដនេះ គឺច្នៃចេញស្រដៀងលំនាំឈុតបុរាណកូរ៉េ (Hanbok)។

ពិនិត្យនៅផ្នែកខាងលើវិញម្ដង គឺម៉ូដសក់របស់ CL ដែលច្នៃចេញជារាងម៉ូដ របស់ម្យ៉ាងដែលសម្រាប់បំពាក់លើព្រះកេស ម្ចាស់ក្សត្រីកូរ៉េ។

យោងតាមការបង្ហាញនេះមហាជនជាច្រើន ជាពិសេសជនជាតិកូរ៉េ ពិតជាស្ញប់ស្ញែង និងសរសើរ CL ចំពោះភាពឆ្លាតវៃ និងឆន្ទៈដែលនាំនូវវប្បធម៌កូរ៉េ ទៅឲ្យពិភពលោកបានស្គាល់ក្នុងកម្មវិធី Fashion ដ៏អស្ចារ្យខ្នាតយក្សនេះ៕
ប្រភព៖http://sabay
