ភ្នំពេញ៖ ក្រោយពីបានបាត់មុខមួយរយៈធំពីសង្គមសិល្បៈ ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាសម្ដែងស្រីដ៏សិចស៊ី សេង សូណា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងចេញមុខប្រកាសរកជំនួយ ខណៈពេលដែលជីវភាពកំពុងខ្វះខាត ហើយថែមទាំងមានជំងឺប្រចាំកាយច្រើនមុខទៀតផង ។

ប្រហែលមានទស្សនិកជនមួយចំនួនបានស្គាល់ច្បាស់អំពីតារាស្រីសិចស៊ី សេង សូណា ដោយកាលពីកំលុងឆ្នាំ ២០១៤ ដល់ ២០១៨ នាងស្ទើរតែជាប់ឈ្មោះជាតារាស្រីសិចស៊ីបំផុត បន្ទាប់ ស្រីម៉ុច ។ ព្រោះគ្រប់រូបថតរបស់នាងសុទ្ធតែបង្ហាញពីភាពសិចស៊ីបែបរោលរាល ព្រមទាំងធ្លាប់និយាយថា ហ៊ានថតឈុតក្ដៅសាច់ទៀតផង ។

យ៉ាងណាមិញ ដោយសារតែភាពសិចស៊ីលើសលុបរបស់នាង បានធ្វើឱ្យមានប្រត្តិកម្មមិនពេញចិត្តពីសំណាក់មហាជនលើបណ្ដាញសង្គមហ្វេសប៊ុក ហើយទីបំផុតនៅកំលុងចុងឆ្នាំ ២០១៨ សេង សូណា ត្រូវបាន ក្រុម ប្រឹក្សា ពិន័យ នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចបញ្ឈប់សកម្មភាពសិល្បៈរបស់នាងរយៈពេល ១ឆ្នាំ ។

ចាប់តាំងពីពេលនោះមក វត្តមានរបស់ សេង សូណា បានឃ្លាតឆ្ងាយពីភ្នែកមហាជន រហូតដល់កាលពី ពីរថ្ងៃមុននេះស្រាប់តែឃើញនាងបានប្រកាសថា បានឆ្លងជំងឺកូវីដ១៩ ទាំងដែលខ្លួនកំពុងមានជំងឺប្រចាំកាយជាច្រើនមុខដូចជា លើសឈាម ទឹកនោមប្រៃ ខ្សោយបេះដូង ឡើង ខ្លាញ់ និងឡើង អា ស៊ីត ទៀតផង ។ ទន្ទឹមគ្នាដែរ អតីតតារាស្រីដើមទ្រូងធំរូបនេះ ក៏បានអំពាវនាវរកជំនួយពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រោះថាពេលនេះជីវភាពរបស់នាងកំពុងខ្វះខាតខ្លាំងណាស់ ។

ក្រោយពីបានបង្ហោះសារប្រកាសរកជំនួយនេះផងដែរ ក៏មានបងប្អូនមួយចំនួនសង្ឃឹមថា សមាគម ន៍ សិល្បៈ នឹងជួយដោះស្រាយជីវភាពរូបនាងបានខ្លះ ព្រោះពេលនេះ សេង សូ ណា កំពុងមានជំងឺច្រើនមុខក្នុងខ្លួនផង៕




ដោយ៖ ម៉ានី

