តារាសម្តែងតូច សរពេជ្ញ ម៉ានីកា តូចមែនពិត តែចេះគិតគូរលើថ្លៃ ចំណាយចាយវាយ នឹងទុកសន្សំ ដើម្បីសម្រេចក្តីបំណងធំ ទៅថ្ងៃអនាគតទៀតផង ។

តារាសម្តែងតូច ម៉ានីកា បានឲ្យ Sabay ដឹងថា ក្នុងមួយខែៗ នាងរកចំណូលបានចន្លោះមួយពាន់ដុល្លា ទៅពីរពាន់ដុល្លាក្នុងមួយខែៗ ហើយប្រសិនបើមាន Project ធំៗអាចរកចំណូលច្រើនជាងនេះទៀត ។ សរពេជ្ញ ម៉ានីកា បានបញ្ជាក់ទៀតថា ប្រាក់ដែលនាង ទទួលបាន ពីការសម្តែង នាងយកទៅចំណាយ លើការសិក្សា សម្ភារៈ នឹងសន្សំខ្លះផងដែរ ។ ប្រាក់មួយចំណែកផ្សេងទៀត នាងក៏បានជួយឧបត្ថមដល់ មន្ទីរពេទ្យ ជនពិការ ខ្លះៗដែរ ។

នាងបន្តទៀតថា ទៅថ្ងៃអនាគត នាងអាចនឹងបើក Business ផ្ទាល់ខ្លួនទៀតផង តែឥឡូវនាងមិនទាន់មានពេល វេលាគ្រាប់គ្រាន់នោះទេ ដោយសារតែនាង ចំណាយពេលទៅលើការសិក្សា។ ម៉ានីកា «អូនស្រលាញ់ ហាងកាហ្វេ និងហាងខេក តែមិនច្បាស់ទេបង ថ្ងៃក្រោយអូនអាច នឹងរៀនជំនាញផ្សេងៗ ហើយក៏អាចនឹងបើកមុខរបរ ដែលត្រូវជំនាញ អូនផ្ទាល់ក៏ថាបានដែរ»។

ម៉ានីកា បញ្ជាក់បន្ថែមទៀតថា ចំពោះប្រាក់សន្សំវិញ គឺម្តាយរបស់នាង ជាអ្នកចាត់ចែង ហើយប្រសិនបើម្តាយរបស់នាងត្រូវការ នាងក៏ជូនម្តាយប្រើប្រាស់ ទៅតាមតម្រូវការទៀតផង ។ ហើយសព្វថ្ងៃ អ្នកផ្ទះរបស់ ម៉ានីកា ចំណាយលើការសិក្សា ជំនាញ ភាសា ដើម្បីអភិវឌ្ឍន៏ចំណេះដឹង នឹងសមត្ថភាពន្ថែមទៀត របស់នាង ៕
