ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សង្កេតឃើញថា សម្រស់របស់តារាសម្ដែង ឈិន មុន្នីនាថ កាន់តែស្រស់ស្អាត ស្របពេលជាមួយកេរ្តិ៍ឈ្មោះរបស់នាង ក៏កាន់ល្បីល្បាញ និងមានទីផ្សារខ្លាំងទៅលើរឿងភាគ របស់ស្ថានីយទូរទស្សន៍នានា ក្នុងប្រទេស ។

ជាការពិតណាស់ តារាស្រីជំនាន់ក្រោយនៃត្រកូល ឈិន ខាងលើនេះ បានកសាងកេរ្តិ៍យ៉ាងឆាប់រហ័ស និងក្ដោបបានតំណែងជាតួឯកស្រី ជាបន្តបន្ទាប់ដូចជារឿង «ដៃគូជីវិត», «អ្នកម៉ាក់វ័យក្មេង» និងសម្ដែងជាតួអង្គសំខាន់ៗជាច្រើនរឿងទៀតដូចជារឿង «កូនប្រសារអ្នកមាន» របស់ស្ថានីយទូរទស្សន៍ហង្សមាសជាដើម។ ក្រៅតែមានអាជីពជាតារាសម្ដែងហើយនោះ ស្រីស្រស់ ឈិន មុន្នីនាថ ក៏មានទេពកោសល្យច្រៀងយ៉ាងពីរោះផងដែរ ។
ទាក់ទងជាមួយមន្ទិល របស់មហាជននេះផងដែរ នាយ ព្រែក ក៏បានបកស្រាយតាម រយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធីរបស់ទូរទស្សន៍មួយថា រវាងទំនាក់ទំនងគេទាំងពីរនាក់ពេលនេះ គឺអាចនិយាយបានថា លើសពីមិត្តភក្តិមួយលេខ ចំណែកស្នេហាក៏មួយលេខដូចគ្នាដែរ។

ស្របពេលជាមួយកេរ្តិ៍ឈ្មោះ កាន់តែបោះជំហ៊ានទៅមុខ ក៏ដូចជារូបសម្រស់ កាន់តែស្រស់ស្អាតផងនោះ ទស្សនិកជនក៏ចាប់អារម្មណ៍ឃើញថា ឈិន មុន្នីនាថ និងលោក ខេង រតនៈ ហៅ នាយ ព្រែក ហាក់ដូចជាមានទំនាក់ទំនងស្អិតល្មួតជាមួយគ្នា ទៅណាមកណាទាំងគូ ប្រៀបដូចជាលលកញីឈ្មោលយ៉ាងដូច្នេះដែរ ដែលទំនាក់ទំនងនេះ បានធ្វើឱ្យអ្នកនិយមតាមដានរឿងជីវិតឯកជន តារាសង្ស័យថា គេទាំងពីរទំនងមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយជាមិនខាន ។
យ៉ាងណាមិញ ខាងលើនេះជាការបកស្រាយ របស់ នាយ ព្រែក តែសម្រាប់ភាគីកញ្ញា ឈិន មុន្នីនាថ វិញនោះ គឺ Lookingtoday មិនទានសុំការបញ្ជាក់បានឡើយ ។

គួរបញ្ជាក់ដែរថា កញ្ញា ឈិន មុន្នីនាថ តារាសម្តែងស្រីវ័យក្មេងរលកក្រោយ និងជាកូនស្រីបណ្តូលចិត្ត របស់អតីតតារាចម្រៀងជើងចាស់ លោក ឈិន កុសល កំពុងតែបោះពួយចូលវិថីសិល្បៈពេញទំហឹង ទាំងសម្តែងភាពយន្ត និងចម្រៀង ហើយសាងកេរ្តិ៍ឈ្មោះល្បី គួរឱ្យកត់សម្គាល់ពីមហាជន ៕ ដោយ៖ ម៉ានី




