ក្រោយពីលុបបទ “Are You Ok” រួចមក តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានប្រមូលយកកំហុសទាំងអស់ក្នុងបទនេះ ដាក់ជាកំហុសរបស់ខ្លួន រហូតធ្វើឲ្យអ្នកគាំទ្រ ចូលខមមិនព្រាត ។
ក្រោយមានការរិះគន់ចំពោះបទ “Are You Ok” រួចមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យលុបចេញជាបន្ទាន់ចំពោះបទនេះ ចំណែកតារាចម្រៀង តន់ ចន្ទសីម៉ា ក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដែរ ដោយក្នុងនោះនាងបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់សព្វបែបយ៉ាង ធ្វើយ៉ាងណាដើម្បីឲ្យបទនេះល្បី ក៏ដូចជាចង់ឲ្យអន្តរជាតិស្គាល់ថា បទនេះគឺជាបទខ្មែរ កូនខ្មែរអាចធ្វើបាន មិនមែនកូពីរឡើយ ។
តារាចម្រៀង តន់ ចន្ទសីម៉ា បានបន្ថែមទៀតថា ប្រសិនបើបទចម្រៀង១បទនេះមានកំហុស សូមឲ្យកំហុសនេះធ្លាក់ទៅលើនាងតែម្នាក់ទៅចុះ ព្រោះក្រុមការងាររបស់នាងគ្មានចេតនា ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៏អ្នកគាំទ្រនោះទេ។ ក្នងនោះនាងបានបញ្ជាក់ថា នេះគឺបរិបទពិភពលោក គឺមិននៅរង់ចាំយើងទៀតទេ ។

បន្ទាប់ពីនាងបានបង្ហោះសារបែបនេះ អ្នកគាំទ្រ បានចូលមកខមមិនជាហូរហែរ ខ្លះថា កែទៅអូន ដកតែឈុតកាំភ្លើងចេញគឺល្អហើយ អ្នកខ្លះទៀតថា ប្អូនខុសប្អូនទទួលជារឿងត្រឹមត្រូវហេីយ ការតាមទាន់បរិបទពិភពលោកក៏យេីងត្រូវវិភាគដែរណា។ ប្អូនមានស្នាដៃ និងឈ្លាសវៃចឹងបងជឿថាប្អូនរឹងមាំនិងទទួលយកការិះគន់ ទោះបីការរិះគន់ខ្លះមិនសម្យទំនង៕ប្រភព៖http://sabay




