កម្មវិធីផ្ទេរតំណែង Miss Grand 2021 បញ្ចប់មិនប៉ុន្មានថ្ងៃផង ស្រាប់តែផ្ទុះរឿងវិវាទ រវាងម្ចាស់មកុដ MGC2020 លីវ ជីវលី និងអ្នកច្នៃម៉ូដម្នាក់ ដើមរឿងមកពីនាងមិនគ្រងឈុត ដោយជាងនោះកាត់ ដែល បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើបណ្ដាញសង្គម។

នៅប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកផ្លូវការរបស់ MGC2020 លីវ ជីវលី បានព្រមានប្រើប្រាស់វិ ធានការតាមផ្លូវច្បាប់ លើអ្នកច្នៃម៉ូដម្នាក់ បន្ទាប់ពីអ្នកច្នៃម៉ូដរូបនេះ បោះសម្ដីកើតទុក្ខមិនសុខចិត្តក្រោយ នាង ជីវលី មិនបានស្លៀកឈុត ដែលខ្លួនកាត់ សម្រាប់់ថ្ងៃផ្ទេរមកុដ MGC2021។ ក្នុងនោះតាមសម្ដីអ្នក ច្នៃម៉ូដបាន បញ្ជាក់យ៉ាងច្បាស់ថា បវរកញ្ញារ៉ូបនេះ បានសុំឱ្យខ្លួនកាត់សម្រាប់នាង ហើយនាងក៏បាន ស្លៀកដើរឈុត នេះហើយដែរ តែចុងក្រោយនាងបែរជាមិនពាក់រ៉ូប ដែលលោកខំច្នៃទៅវិញ ដែលហេតុ ធ្វើឱ្យលោកអាក់អន់ស្រពោនចិត្ត។

អ្នកច្នៃម៉ូដ៖”ឬមួយអ្នកឯងចូលចិត្តដើរសុំគេ រួចហើយអត់ពាក់របស់គេ”។
ទន្ទឹមនឹងនេះ MGC2020 នាងបានបញ្ជាក់ ហេតុផលរួចហើយដែរថា ការដែលនាងមិនពាក់នោះ ដោយសាររ៉ូបឆែក ពិបាកក្នុងការដើរ មួយវិញទៀត នាងក៏បានធ្វើការសុំទោស ទៅកាន់អ្នកច្នៃម៉ូដ រួចហើយ តែនៅតែកើតរឿងបែបនេះឡើង។


លីវ ជីវលី៖”ឆែកសងខាង ខ្ញុំក៏បានដើរក្រោមឆាកហើយ វាទាក់អាចនឹងពិបាកដើរ ចុះបើខ្ញុំដើរដួលនៅ លើឆាក តើខ្ញុំយកមុខទៅទុកឯណា ហេតុអីបានមិនយល់ពីគ្នាដល់ថ្នាក់នេះ ហើយស្មានខ្ញុំមិនចង់ពាក់ ឡើងអីដែលអ្នកខំធ្វើអោយខ្ញុំ ដែលមិនយកលុយពីខ្ញុំតែវាពិបាកដើរ”។ ក្នុងនោះនាងបានលើកឡើងដែរថា បើនៅតែឌឺដង ឬយករូបនាងទៅផូសទៀត នាងនឹងចាត់ការតាមផ្លូវច្បាប់។
យ៉ាងណាមិញជុំវិញបញ្ហាដ៏ក្ដៅគគុក ក្នុងរង្វង់វិស័យដើរម៉ូដនេះ សមីខ្លួនទាំងពីរ នៅមិនចេញមុខបក ស្រាយបន្ថែមនោះទេ ខណៈក្រុមការងារ Sabay កំពុងព្យាយាមទាក់ទងសមីខ្លួនទាងពីរ ប៉ុន្តែមិនទាន់ មានការបកស្រាយ៕ Source: Sabay
