នៅចុងឆ្នាំ២០២១ នេះ គេសង្កេតឃើញទំនាក់ទំនង រវាងគ្រួសារតារាចម្រៀង របស់ផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សួស វីហ្សា ជាមួយថៅកែហាងពេជ្រ ទ្រី ដាណា កាន់តែស៊ីជម្រៅ និងស្និទ្ធស្នាល។ នៅរសៀលថ្ងៃទី១៣ ខែតុលា នេះ វីហ្សា ទម្លាយថា ទ្រី ដាណា បានកួចដៃកូនស្រីនាងឈ្មោះ ថង សាម៉ូលីណា ក្នុងថ្ងៃខួបកំណើត នូវអលង្ការដ៏ប្រណីត និងលុយយ៉ាងសន្ធឹក។

ចំណងដៃ ឬកាដូសម្រាប់កូនស្រីនេះ ត្រូវបាន សួស វីហ្សា ទម្លាយតាមបណ្ដាញសង្គម Instagram ថា ក្នុងថ្ងៃខួបកំណើតកូនស្រីរបស់នាង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានផ្ដល់កាដូយ៉ាងពិសេស ដល់កូនស្រីនាងដូចជា៖ ខ្សែកបន្ដោងពេជ្រTSJ ចំនួន១ខ្សែ ខ្សែដៃ១គូ និងខ្សែជើង១គូ ព្រមទាំងកួចដៃបន្ថែមពីលើនេះ នូវទឹកប្រាក់ចំនួន២០០០ដុល្លារទៀតផង។

សួស វីហ្សា៖”ជូនកូនមិនគ្រប់ បងក៏បានជូនពួកខ្ញុំទៀត ចំនួន២០០០ដុល្លារ រួមទាំងបាច់ផ្កាដ៏ស្រស់ស្អាត…ទោះប្រកែកយ៉ាងណាក៏បង នៅតែមិនព្រម ព្រោះបងថាលុយនេះ ជាលុយហេងៗ ត្រូវតែទទួល”។


កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ គ្រួសារតារាចម្រៀងស្រី សួស វីហ្សា បានធ្វើពិធីខួបកំណើត គម្រប់អាយុ១ឆ្នាំ សម្រាប់កូនស្រីដំបូងរបស់ខ្លួន។ ឱកាសនោះហើយដែលថៅកែហាង ពេជ្រ ទ្រីដាណា បានផ្ដល់កាដូយ៉ាងពិសេស សម្រាប់គ្រួសារតារាចម្រៀងស្រី សួស វីហ្សា៕ Source: Sabay
