Danny Mountain បានក្លាយជាតារាសម្ដែងរឿងកូនជ្រូក (P**n) ដែលមានតម្លៃខ្លួនខ្ពស់បំផុត នៅអង់គ្លេស ខណៈដែលអតីតកាល របស់គេគឺជាអ្នកលេងបាល់ទាត់ឆ្នើមម្នាក់ ។

Mountain កាលនៅយុវជន គឺហាត់នៅថ្នាលរបស់ក្រុម Southampton ហើយគ្រានោះមានក្លឹបធំៗ ដូចជា Chelsea , West Ham និង Spurs ពេញចិត្តរូបគេនិងចង់បានទៅហាត់ជាមួយ ។ តែដោយសារវាសនា មិនកំណត់ឱ្យធ្វើជាកីឡាករ បាល់ទាត់អាជីព បុរសម្នាក់នេះក៏សម្រេចចិត្ត ប្រឡូកក្នុងវិស័យថតកុនបែបកូនជ្រូកវិញ ។ រហូតដល់បច្ចុប្បន្នក្លាយជាតារា ដែលមានតម្លៃខ្លួនខ្ពស់បំផុត នៅចក្រភពអង់គ្លេស។

បុរសដែលជំនាញ សម្ដែងនិងសំបូរក្បាច់រូបនេះ បាននិយាយថា អាជីពបាល់ទាត់របស់គេ បញ្ចប់ដោយសារតែបញ្ហារបួស ជង្គង់នៅអាយុ១៦ឆ្នាំ ។ ដោយសារតែមិនអាចលេងបាល់ បាននេះហើយ ទើបខ្លួនសម្រេចចិត្តចូលប្រឡូកក្នុង វិស័យថតកុនបែបក្ដៅសាច់នេះ ។ រហូតមកដល់បច្ចុប្បន្ន គេថតបានប្រមាណ៦០០រឿងហើយ ៕
