ភ្នំពេញ៖ អស់រយៈពេលជិត ១០ឆ្នាំហើយ ដែលអតីតតារាសម្ដែង និងចម្រៀង តេង លក្ខិណា បានផ្ដាច់ខ្លួនពីសិល្បៈទាំងស្រុង ហើយបច្ចុប្បន្ននេះគេដឹងថា នាងកំពុងរស់នៅយ៉ាងមានសុភមង្គលបំផុត លើគនរទ្រព្យសម្បត្តិ ដោយប្រើជីវិតហាយសូរ មិនចាញ់សេដ្ឋិនីប៉ុន្មានឡើយ ។

យោងតាមសកម្មភាព នៅលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញថា អតីត Freshie Girl ឆ្នាំ ២០១៦ ខាងលើ ន ៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺគេឃើញនាង មានជីវិតហ៊ឺហារខ្លាំងបំផុត ដោយក្រៅតែពីមានសម្ភារៈ ប្រើប្រាស់ទំនើបៗថ្លៃៗ ដូចជាសម្លៀកបំពាក់ កាបូប ទូរស័ព្ទ ហើយនោះ នាងក៏កំពុងរស់ក្រោមដំបូល ផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្តទំនើបៗប្ដួរគ្រប់ស៊េរី ដូចជា BMW, Range Rover, Porsche និង jaguar ជាដើម ។

ជាមួយគ្នានេះដែរ ចាប់តាំងពីលាឈប់ពីសិល្បៈ រហូតដល់បច្ចុប្បន្ន មិនមានដំណឹងថា តេង លក្ខិណា រកបានអ្នកស្អំបេះដូង ហើយឬនៅឡើយ ប៉ុន្តែចាំបានថា កាលពីប្រមាណ ៣-៤ ឆ្នាំមុន មានពាក្យចរចាមអារ៉ាមថា ស្រីស្អាតរូបនេះ ត្រូវបានបុរសអ្នកជំនួញស្ដុកស្ដម្ភម្នាក់ តាមប្រម៉ាញ់បេះដូង ហើយហ៊ាន ផ្គត់ផ្គង់នាងគ្រប់បែបយ៉ាង មិនបាច់ពឹងផ្អែកលើអាជីពសិល្បៈ ក៏នាងអាចរស់យ៉ាងសុខស្រួលបានផងដែរ ។

សូមរំឮកថា មុនពេលលាឈប់ពីសិល្បៈ តេង លក្ខិណា ក៏បានក្លាយជាតារាស្រីធ្លាក់កូដ បន្ទាប់ពីមានព័ត៌មានថា នាងមានស្នេហាភេទដូចគ្នា ជាមួយថៅកែស្រីលក់ពេជ្រម្នាក់ នៅម្ដុំផ្សារថ្មី ។ ហើយចាប់តាំងពីពេលនោះមក ដំណឹងរបស់នាង ក៏បាត់សូន្យឈឹង សូម្បីតែសកម្មភាព នៅលើបណ្ដាញសង្គមក៏ស្ងាត់ជ្រងំដែរ ។ ទើបតែមួយរយៈក្រោយប៉ុណ្ណោះ ដែលលេចមុខនាងជាថ្មី ហើយបង្ហាញពីជីវិត ដ៏ហាយសូរតែម្ដង ៕ ដោយ៖ ម៉ានី







