ចិន ៖ ស្ថានីយទូរទស្សន៍ TVB បានចេញនូវកម្មវិធីថ្មី របស់ខ្លួន សម្រាប់ឆ្នាំ ២០២២ ដែលមានគម្រោងបន្ថែម កម្មវិធីភាសាអង់គ្លេស សម្រាប់TVB Pearl ហើយតារាសម្តែងស្រី ដ៏ល្បីល្បាញនាង Grace Chan នឹងរៀបចំកម្មវិធីជជែក កម្សាន្តស្នេហា និងផ្លូវភេទ! “Host Love and Sex Talk Show”។
រឿងភាគអង់គ្លេស បែបកំប្លែង Family First នឹងសម្ដែងជាអ្នកសិល្បៈជាច្រើន ដែលចេះភាសាអង់គ្លេស ខណៈនាង Grace ត្រូវបានប្រគល់ភារកិច្ច ធ្វើជាគ្រប់គ្រង់កម្មវិធីការ ពិភាក្សាអំពីស្នេហា និងផ្លូវភេទ តាមប្រធានបទ Love Matters, With Grace ។ កម្មវិធីនេះ នឹងអញ្ជើញសិល្បករផ្សេងពីគ្នា នៅគ្រប់វគ្គ ដើម្បីពិភាក្សាអំពីប្រធាន បទទាក់ទងនឹងការរួមភេទ ។
នៅពេលសម្ភាសន៍ Grace បានចែករម្លែក ថា អគ្គនាយករង TVB លោក Eric Tsang បានប្រាប់នាង នៅពេល លោកពង្រីកការ អញ្ជើញធ្វើជាម្ចាស់ កម្មវិធីថាខ្ញុំមិនដឹងថា ភាសាអង់គ្លេស របស់អ្នកល្អទេ ! កន្លងមក Eric ធ្លាប់បានអត្ថាធិប្បាយ លើការធ្វើជាម្ចាស់ កម្មវិធីរបស់ Grace ក្នុងកម្មវិធី Miss Hong Kong Pageant ឆ្នាំនេះថា ស្ត្រីវ័យ៣០ឆ្នាំ គួរតែមិនសូវប្រយ័ត្ន ហើយនិយាយ ដោយមិនគិតច្រើនពេក ៕ដោយ៖លី ភីលីព