កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ តួរបស់រឿង «Eternals» បានមកជុំគ្នាជាថ្មី ដើម្បីចូលរួមកម្មវិធី 2021 Rome Film Festival ក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី។

តួសម្ដែងធំរបស់រឿងគឺ Angelina Jolie បានបន្តបង្ហាញភាពទាក់ទាញ និងប្រមូលនូវចំណាប់អារម្មណ៍ខ្លាំង ទៅកាន់បណ្ដាញផ្សព្វផ្សាយ ប៉ុន្តែអ្នកដែលកាន់តែត្រូវគេផ្ដោតខ្លាំង ជាងនោះគឺ កូនស្រីទាំង ២ របស់នាង Shiloh (១៥ឆ្នាំ) និង Zahara (១៦ឆ្នាំ)។





Angelina បានដឹកដៃកូនក្រមុំទាំង ២ពេញដោយក្ដីសុខ និងទឹកមុខញញឹម ជាប់ពេលបង្ហាញខ្លួន លើក្រមាលព្រំក្រហម។ Shiloh ដែលជាកូនបង្កើតរបស់ម្ដាយ ពេលនេះកំពុងធ្វើឲ្យគ្រប់គ្នា សម្លឹងមើលមិនចង់ដាក់ភ្នែកទេ ព្រោះពេលនេះនាងប្រែខុសឆ្ងាយ បើធៀបទៅកាលពីមុន ដែលតែងតែតែងខ្លួនបែប Tomboy ពោលគឺស្លៀកខោអាវដូចកូនប្រុស។ ប៉ុន្តែពេលនេះ នាងបានបង្ហាញខ្លួន ជាយុវតីវ័យជំទង់ គួរឲ្យស្រឡាញ់ជាមួយនឹងកម្ពស់ខ្ពស់ ១៧០សង់ទីម៉ែត្រ ឯទម្រង់មុខវិញមិនខុសពី ម្ដាយ កាលពីក្មេងទេ៕ Source: Sabay


