លោក Ed Sheeren កំពូលតារាចម្រៀង ប្រចាំប្រទេសអង់គ្លេសមួយរូប បានរកឃើញវិជ្ជមានកាលពីថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយ របស់លោកផ្ទាល់នៅលើ Instagram ។
កាលពីសប្ដាហ៍មុន កំពូលតារាចម្រៀងរូបនេះ ក៏បានទៅចូលរួមកម្មវិធី The Earthshot Prize ដែលកម្មវិធីរៀបចំដោយរាជវង្សានុវង្សអង់គ្លេស នៅទីក្រុងឡុងដុង ដើម្បីប្រគល់ពានទៅដល់បុគ្គលណា ដែលបានចូលរួមចំណែក ក្នុងការជួយឈឺឆ្អាលដល់រឿងការពារបរិស្ថាន ដោយអ្នកឈ្នះពាននេះ នឹងទទួលបានលុយជាង ១.៣លានដុល្លារ ដើម្បីបន្តកិច្ចការការពារបរិស្ថានបន្តទៀត។
នៅខណៈនេះ Ed Sheeren កំពុងស្នាក់នៅផ្ទះរបស់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក ទទួលការព្យាបាលតាមការណែនាំ របស់សុខាភិបាលអង់គ្លេស។
ទោះជាតេស្តឃើញវិជ្ជមានកូវីដ-១៩ក្ដី ប៉ុន្តែកំពូលតារាចម្រៀងរូបនេះ នៅតែបន្តការងាររបស់ខ្លួនដដែល គ្រាន់តែមិនបានជួបផ្ទាល់ ដោយលោកនឹងធ្វើការសម្ភាសន៍ ក៏ដូចជាចូលរួមកម្មវិធីនានា ជាធម្មតាពីផ្ទះរបស់លោក៕ Source: Sabay