ចិន ៖ អ្នកលេងព្យ៉ាណូ ដ៏ល្បីល្បាញលោក Li Yundi សុំសេវាផ្លូវភេទ ច្រើនដង ដែលខុសច្បាប់នៅ ប្រទេសចិន នៅតែកំពុង ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញ ឧស្សាហកម្មកម្សាន្ត ។ តួឯករបស់លោក អ្នកលេងព្យ៉ាណូ/ ឥទ្ធិពលម៉ាឡេស៊ី នាង Cathryn Li ក៏បានសម្តែងការព្រួយ បារម្មណ៍អំពីរឿង អាស្រូវនេះដែរ។
នាង Cathryn បានជួបlok Li Yundi នៅពេលនាង កំពុងសិក្សា នៅចក្រភព អង់គ្លេស ហើយត្រូវបានរៀបចំឡើង ដោយស្ថាប័នតន្ត្រី របស់នាងត្រូវបាន ណែនាំដោយ លោក Li Yundi ។ ដោយបង្ហាញពីការភ្ញាក់ផ្អើល របស់នាង ចំពោះការឃុំខ្លួន លោក Li Yundi នាង Cathryn បានបង្ហោះថា ខ្ញុំគ្រាន់តែដឹងថា លោកគឺជាអ្នកលេងព្យ៉ាណូដ៏ប៉ិនប្រសប់ ហើយលោកគឺជាមនុស្សល្អម្នាក់ ។
នាង Cathryn ត្រូវបានគេស្គាល់ តាមរយៈការបង្ហោះ រូបស៊ិចស៊ី នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកតាមដាន ជាច្រើនមានការងឿងឆ្ងល់ថា តើអ្នកទាំងពីរធ្លាប់ មានទំនាក់ទំនងខុសច្បាប់ ដែរឬទេ? បុរសវ័យ ៣២ ឆ្នាំរូបនេះបានឆ្លើយតបថា យើងមិនដែលឆ្លងផុតព្រំដែន នៃទំនាក់ទំនងគ្រូ និងសិស្សទេ ៕ដោយ៖លី ភីលីព