កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធ ផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែតុលាបានឲ្យដឹងថា តារាសម្តែងស្រី Kim Ji Won បច្ចុប្បន្នកំពុងជួបជាមួយអ្នក តំណាង មកពីភ្នាក់ងារកម្សាន្ត “Entertainment” ផ្សេងៗដើម្បីស្វែងរកក្រុមហ៊ុនថ្មី សម្រាប់ការផ្សព្វផ្សាយ របស់នាង បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpop ។
បើត្រឡប់ទៅខែកុម្ភៈ ឆ្នាំ២០២០ នាង Kim Ji Won បានចុះកុងត្រាជាមួយ Salt Entertainment ដែលបច្ចុប្បន្នជាផ្ទះរបស់ Park Shin Hye, Kim Seon Ho និងច្រើនទៀត ។ ឥឡូវនេះប្រហែលមួយឆ្នាំ៨ខែក្រោយមក ពាក្យបានទៅដល់អ្នកខាងក្នុងថា Kim Ji Won នឹងមិនបន្តកុងត្រាថ្មីជាមួយ Salt Entertainment ទេ ជំនួសឲ្យការស្វែងរកឱកាសថ្មីនៅកន្លែងផ្សេង ។
ជាការឆ្លើយតបទៅនឹង របាយការណ៍នេះ អ្នកតំណាង របស់ Salt Entertainment បានអះអាងថា វាមិនទាន់ដល់ពេល ត្រូវចាប់ផ្តើមពិភាក្សា អំពីការបន្តកិច្ចសន្យា នៅឡើយទេ ។ ទោះជាយ៉ាងណា ក៏ដោយ វាទំនងជាថា Kim Ji Won កំពុងរៀបចំទុកជាមុន សម្រាប់ពេលកិច្ចសន្យាផ្តាច់មុខ របស់នាងផុតកំណត់នៅឆ្នាំក្រោយក្នុងខែកុម្ភៈ ។
ទន្ទឹមនឹងនោះ Kim Ji Won កំពុងតែត្រៀមលក្ខណៈ ដើម្បីត្រលប់មកសម្តែងក្នុងរឿងភាគថ្មី របស់នាង JTBC ‘My Freedom Journey’៕