សិល្បៈ និង កម្សាន្ត

ជម្លោះកិច្ចសន្យា​ របស់នាង Elanne Kong បង្ហាញពីចំណុចងងឹត នៃ HK Entertainment

ចិន៖ ជម្លោះកិច្ចសន្យារបស់អតីតតារាសម្តែង និងតារាចម្រៀងហុងកុងនាង Elanne Kong ជាមួយក្រុមហ៊ុនគ្រប់គ្រងមុនរបស់នាងគឺ Universe Entertainment បានអូសបន្លាយជាង៧ឆ្នាំមកហើយ ដោយសវនាការនាពេលថ្មីៗនេះ នៅតុលាការកំពូល នាង Elanne បានទម្លាយជាច្រើនដង ជុំវិញការចោទប្រកាន់ថា នាងមានទំនាក់ទំនងស្នេហា ជាមួយអតីតថៅកែរបស់នាង យោងតាមការចេញផ្សាយ ពីគេហទំព័រចិន។

ហើយពួកគេបានលាតត្រដាងថា នាងបានគិតថា ធ្វើអត្តឃាតដោយសារតែ ការធ្វើទារុណកម្មផ្លូវចិត្ត ដែលនិយោជកមុនរបស់នាង បានធ្វើឲ្យនាងឆ្លងកាត់។ ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៤ Elanne ត្រូវបានគ្រប់គ្រងដោយ Universe Entertainment ដោយសារនាងនៅជាអនីតិជន នៅពេលចុះហត្ថលេខា លើកិច្ចសន្យារយៈពេល១០ ឆ្នាំ ម្តាយរបស់នាង បានចុះហត្ថលេខាជំនួសនាង។

លក្ខខណ្ឌនៃកិច្ចសន្យា បានចែងថា Universe Entertainment មានអាទិភាពក្នុងការបន្តកុងត្រា របស់នាង Elanne រយៈពេល ៥ ឆ្នាំទៀតក្នុងឆ្នាំ ២០១៤ នៅពេលតារាចម្រៀងរូបនេះបដិសេធ ក្រុមហ៊ុនបានប្តឹងនាង ពីបទរំលោភកិច្ចសន្យា។
នាង Elaine បានអះអាងថា នាងមិនបានទទួលប្រាក់ខែសមរម្យ សម្រាប់ការងាររបស់នាងទេ ដោយសារតែការអនុវត្តច្បាប់ ដ៏គួរឲ្យសង្ស័យបុរសវ័យ ៣៤ ឆ្នាំរូបនេះតែងតែជំពាក់បំណុលក្រុមហ៊ុន ហើយជំពាក់ពួកគេ ចំនួន១លានដុល្លារហុងកុង បន្ទាប់ពីធ្វើការជាមួយពួកគេ អស់រយៈពេល១០ ឆ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top