អាមេរិក៖ ការបង្ហោះសារ របស់អ្នកមានឥទ្ធិពល លើ Instagram គឺនាង Gabby Allen ដោយធ្វើការផ្សព្វផ្សាយ ផលិតផល Primark ត្រូវបានហាមឃាត់ បន្ទាប់ពីនាងបរាជ័យ សម្រាប់បញ្ជាក់ឲ្យបានគ្រប់គ្រាន់ថា នាង មានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយម៉ាក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
នាង Gabby Allen អតីតបេក្ខភាពប្រកួតនៅកោះស្នេហ៍ “Love Island” បានបង្ហោះរូបខ្លួនឯង ជាមួយនឹងចំណងជើងថា “អារម្មណ៍ស្រស់ស្រាយ ប៉ុន្តែញាក់សាច់ ពេលស្លៀកខោខូវប៊យទាំងនេះ ហើយកំពូលពីមួយគត់ @primark #iworkwithprimark”។
អ្នកទស្សនាម្នាក់បានត្អូញត្អែរថា ការបង្ហោះដែលឃើញ ក្នុងខែសីហា មិនត្រូវបានគេដាក់ថា ជាការផ្សាយពាណិជ្ជកម្មឡើយ។
Primark បានបញ្ជាក់ថា ការប្រកាសនេះ គឺជាកាតព្វកិច្ចតាមកិច្ចសន្យាមួយរបស់ Allen ចំពោះអ្នកលក់រាយ។ ទោះជាយ៉ាងណាក៏ដោយ វាបានប្រកែកថា ស្លាក ‘#iworkwithprimark’ គឺមិនច្បាស់លាស់ ហើយបាននិយាយថា អ្នកប្រើប្រាស់ជាមធ្យម នឹងយល់ថា ពាក្យ ‘ការងារ’ គឺជាឯកសារ យោងទៅលើទំនាក់ទំនង ពាណិជ្ជកម្មរវាង Primark និង Allen។
នាងAllen បាននិយាយថា ការបង្ហោះត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីបញ្ចូល hashtag ‘#ad# ។ អាជ្ញាធរស្តង់ដារការផ្សាយពាណិជ្ជកម្ម (ASA) បាននិយាយថា Allen និង Primark ទទួលខុសត្រូវរួមគ្នា ក្នុងការធានាសកម្មភាពទីផ្សារ នៅលើគណនីរបស់ Allen ដែលផ្សព្វផ្សាយ Primark គោរពតាមច្បាប់៕ ដោយ៖លី ភីលីព