ភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងជើងចាស់ ដ៏ល្បីល្បាញលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម បានបង្កើតចំណងគ្រួសារថ្មីមួយ ជាមួយនឹង តារាកំប្លែង គង់ ច័ន្ទស៊ីណា ហៅ ស្រីលាភ មិនតែប៉ុណ្ណោះ ពួកគេក៏បានភ្ជាប់ចំណង និស្ស័យកូនស្រីភ្លោះ គួរឱ្យស្រលាញ់ ២នាក់ថែមទៀតផង។

បច្ចុប្បន្ន គ្រួសារដ៏កក់ក្ដៅខាងលើ ដែលមានសមាជិកគ្រួសារ ៥នាក់ មាននាយ ក្រឹម អ្នកនាងស្រី លាភ យុវតី គង់ ដារ៉ានី ហៅទីទី ដែលជាកូនស្រី លាភ (ប្ដីមុន) និងកូនស្រីភ្លោះពីរនាក់ ដោយពួក គេកំពុងរស់នៅយ៉ាងសុខសាន្ត ។ ហើយទន្ទឹមគ្នានេះដែរ ទស្សនិកជនជាច្រើន បានចាប់អារម្មណ៍ខ្លាំង ទៅលើកូនស្រីច្បង គឺយុវតី គង់ ដារ៉ានី ហៅទីទី ដែលបច្ចុប្បន្ននាង ចម្រើនវ័យ ពេញក្រមុំស្ដូក និងកាន់ងតែមានសម្រស់ស្អាត មិនចាញ់តារាស្រីៗ ក្នុងស្រុកប៉ុន្មានឡើយ ។

គិតត្រឹមឆ្នាំ ២០២១ នេះ ទីទី មានវ័យ ១៧ ឆ្នាំហើយ ហើយនាង ក៏មានដុងសិល្បៈតាំងពីតូចមកម្ល៉េះ ដូច្នេះហើយទើបនាង តែងតែមានឱកាស បានចូលរួមសម្ដែងក្នុង រឿងភាគទូរទស្សន៍ រឿងកំប្លែង និង ស្ប៉តពាណិជ្ជកម្មមួយចំនួនផងដែរ ។ ហើយរឿងភាគខ្នាតធំដំបូង សម្រាប់ការសម្ដែងរបស់នាង គឺរឿង “ពស់កែងកង” របស់ស្ថានីយទូរទស្សន៍ហង្សមាស ។

គួរបន្ថែមថា កូនស្រីច្បងរបស់នាង មានឈ្មោះថា គង់ ដារ៉ានី ហៅទីទី ជាចំណងដៃស្មើជីវិត តែមួយគត់ ដែលបន្សល់ពី អតីតគ្រួសាររបស់នាង មុនពេលបាន ចាប់ដៃកសាងគ្រួសារជាមួយនឹង ស្វាមីសព្វថ្ងៃនេះ ៕

ដោយ៖ ម៉ានី





