កូរ៉េខាងត្បូង ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpopបានឲ្យដឹងថា ផលិតកម្ម Woollim Entertainment បានបញ្ជាក់ពីពាក្យចចាមអារ៉ាមអំពីការរំសាយក្រុមទាក់ទងនឹងក្រុមតារាចម្រៀងស្រី Lovelyz របស់ពួកគេ។ា
ភ្លាមៗបន្ទាប់ពីពាក្យចចាមអារ៉ាមា អំពីការរំសយក្រុមបានចាប់ផ្តើមផ្សព្វផ្សាយតមរយៈប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ទីភ្នាក់ងារនេះបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយបញ្ជាក់ពីការរំសាយ និងផ្តល់ព័ត៌មានលម្អិតបន្ថែមសម្រាប់អ្នកគាំទ្រ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារដូចតទៅ៖ សួស្តី នេះគឺជា Woollim Entertainment ។ នេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមហ៊ុនយើងខ្ញុំទាក់ទងនឹងការផុតកំណត់នៃកិច្ចសន្យាផ្តាច់មុខរបស់ Lovelyz ។ កិច្ចសន្យាផ្តាច់មុខរបស់សមាជិក Lovelyz ជាមួយក្រុមហ៊ុនរបស់យើង គ្រោងនឹងផុតកំណត់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
បន្ទាប់ពីការពិភាក្សា និងការពិចារណាយ៉ាងយូរ សមាជិកក្រុម Lovelyz ចំនួន៧រូបរួមមានYoo Ji Ae, Seo Ji Soo, Lee Mi Joo, Kei, JIN, Ryu Soo Jung និងJeong Ye In បានសម្រេចចិត្តរៀបចំខ្លួនសម្រាប់ការចាប់ផ្តើមថ្មីក្នុងមុខតំណែងថ្មីមួយ។ ហើយយើងបានសម្រេចចិត្តគោរព និងគាំទ្រការសម្រេចចិត្តរបស់សមាជិក៕