កូរ៉េខាងត្បូង ៖ នេះបើតាមការឲ្យដឹង ពីក្រុមហ៊ុនផលិតភាពយន្ត NEW បានឲ្យដឹងថា តារាសម្ដែងលោក Kim Seon-ho នឹងនៅតែជា តួសម្តែងក្នុងរឿង “Sad Tropics ” នឹងមកដល់ក្នុងពេលឆាប់ៗ នេះតាមការគ្រោងទុករបស់ក្រុមហ៊ុន បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ The Korea Herald។
ចាប់តាំងពីតារាសម្តែង បានលាឈប់ពីខ្សែ ភាពយន្ត រឿង “2 O’Clock Date” និង “Dog Days” បន្ទាប់ពីមានភាពចម្រូងចម្រាស ជុំវិញអតីតមិត្តស្រី របស់លោក រឿង”Sad Tropics” គឺជាគម្រោងដំបូងគេ ដែលរក្សាការផ្តល់ជូនជាតួឯក ដល់លោក Kim នៅដដែល ។ យោងតាម NEWថា បុគ្គលិកផលិតកម្មបានពិភាក្សាគ្នា យ៉ាងយូរក្នុងការធ្វើការសម្រេចចិត្ត ។
មន្ត្រីថ្មីបានប្រាប់ The Korea Herald ថា បន្ទាប់ពីការពិចារណា ជាច្រើនយើងបានសម្រេចចិត្ត ធ្វើការជាមួយ Kim Seon-ho ហើយការថតរឿង នឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ ។ ភ្នាក់ងាររបស់ Kim Salt Entertainment ក៏បានបញ្ជាក់ថា លោក Kim នឹងសម្តែងក្នុងរឿង “Sad Tropics” ។
រឿង “Sad Tropics” ដឹកនាំដោយ Park Hoon-jung ផ្តោតលើអ្នកប្រដាល់ ដែលកើតពីឪពុកជនជាតិកូរ៉េ និងម្តាយជនជាតិហ្វីលីពីន មកប្រទេសកូរ៉េ ដើម្បីស្វែងរកឪពុក បានបោះបង់ ចោលលោក។ នេះនឹងក្លាយជាភាពយន្តដំបូងរបស់ Kim បន្ទាប់ពីលេចមុខក្នុងរឿងភាគ និងរឿងភាគទូរទស្សន៍ ជាច្រើនរឿង ។
ទោះបីជាតារាសម្ដែងរូបនេះ ត្រូវបានដកចេញពីការសម្តែងភាពយន្ត និងការផ្សាយពាណិជ្ជកម្ម កាលពីពេលមុន ដោយសារជម្លោះពាក់ព័ន្ធ នឹងការទាមទារឲ្យមានការ រំលូតកូនដោយបង្ខំធ្វើឡើង ដោយអតីតមិត្តស្រី របស់លោកក៏ដោយ ក៏លោក Kim កំពុងស្ថិតក្នុងដំណើរការ នៃការទទួលបានការងារ របស់គាត់ឡើងវិញ ។ ការផ្សាយពាណិជ្ជកម្ម សម្រាប់ម៉ាកជាច្រើន ដែលមានលោក Kim ត្រូវបានបង្ហោះឡើងវិញ រួមទាំងម៉ាករបាំងមុខ Miima, Canon Korea និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក 11Street ៕ដោយ៖លី ភីលីព