កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារនេះបាននិយាយថា សមាជិកស្ទើរតែទាំងអស់ នៃក្រុមចម្រៀងនារី K-pop គឺក្រុម Lovelyz នឹងចាកចេញពីភ្នាក់ងារ គ្រប់គ្រង របស់ពួកគេ Woollim Entertainment នៅខែ នេះ នៅពេលកិច្ចសន្យា របស់ពួកគេជាមួយក្រុមហ៊ុនផុត កំណត់បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop ។
Woollim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា កិច្ចសន្យាផ្តាច់មុខ រវាងក្រុមហ៊ុនរបស់យើង និងសមាជិក Lovelyz ត្រូវកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីការពិភាក្សាស៊ីជម្រៅយ៉ាងយូរ សមាជិកចំនួន ៧នាក់គឺ Yoo Ji-ae, Seo Ji-soo, Lee Mi-joo, Kei, Jin, Ryu Su-jeong និង Jung Ye-in បានសម្រេចចិត្តរៀបចំ សម្រាប់ការចាប់ផ្តើមមួយផ្សេងទៀត ។
បើយោងតាមក្រុមហ៊ុនថា ប៉ុន្តែសមាជិក ដែលនៅសេសសល់ Baby Soul នឹងបន្តកិច្ចសន្យា របស់នាង ។ យើងសូមអរគុណ សមាជិកទាំង៨នាក់ សម្រាប់ការធ្វើឲ្យក្រុមហ៊ុន មានភាពភ្លឺស្វាង និងធ្វើឲ្យអស់ពីសមត្ថភាព របស់ពួកគេក្នុងរយៈពេល ៧ឆ្នាំកន្លងមក ។ យើងគាំទ្រដោយស្មោះ នូវការចាប់ផ្តើមថ្មី របស់សមាជិក ។
ទីភ្នាក់ងារនេះមិនបានប្រើពាក្យថា “ការបែកបាក់” ប៉ុន្តែអ្នកខាងក្នុងឧស្សាហកម្ម បាននិយាយថា វានឹងមិនងាយស្រួល សម្រាប់ពួកគេ ក្នុងការបន្តធ្វើការ ជាក្រុម៨ បន្ទាប់ពីការផ្លាស់ប្តូរនោះទេ។ ចាប់តាំងពីការ បង្ហាញខ្លួន ដំបូងក្នុងឆ្នាំ២០១៤ ក្រុម Lovelyz បានចេញបទចម្រៀងល្បីៗ ដូចជា “Now, We”, “Destiny” និង “Ah-Choo” ដែលផលិតដោយក្រុមតែង និពន្ធដឹកនាំ ដោយតារាចម្រៀង និង អ្នកនិពន្ធបទចម្រៀង Yoon Sang ៕ ដោយ៖លី ភីលីព