កូរ៉េខាងត្បូង៖ អយ្យការតំណាងឲ្យតុលាការ ស្រុក Suwon បានអំពាវនាវឲ្យផ្តន្ទាទោសឲ្យ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំសម្រាប់អតីតតារាចម្រៀង Han Seo Hee ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទ ប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់លើកទី២ របស់នាងបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។
ត្រឡប់ទៅខែសីហា ឆ្នាំ២០២០ នាង Han Seo Hee ត្រូវបានឃុំខ្លួនបន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមានចំពោះសារធាតុញៀនមេតំហ្វេតាមីន អំឡុងពេលធ្វើតេស្តិ៍រកសារធាតុញៀនជាប្រចាំ។ ពេលនោះ នាងស្ថិតនៅក្នុងការកោសល្យវិច្ច័យ (រយៈពេល៣ឆ្នាំ) ចំពោះបទល្មើសប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនលើកដំបូងកាលពីឆ្នាំ២០១៦ (ទោសកាត់ទោសឆ្នាំ២០១៧)។
ជាលទ្ធផលតំណាងអយ្យការបានស្នើសុំឲ្យមានការព្យួរទោស Han Seo Hee ជាបន្ទាន់ បន្ទាប់មក សេវាកោសល្យវិច្ច័យជាតិបានធ្វើតេស្ដិ៍ឫសសក់លើ Han Seo Hee ដោយលទ្ធផលតេស្តិ៍ចេញមកអវិជ្ជមាន។ នាង Han Seo Hee បច្ចុប្បន្នកំពុងបដិសេធការចោទប្រកាន់លើការប្រើប្រាស់គ្រឿងញៀនក្នុងអំឡុងពេលកោសល្យវិច្ច័យរបស់នាង ដោយអះអាងថា មានកំហុសក្នុងការធ្វើតេស្តិ៍ទឹកនោមតាមគ្លីនិករបស់នាងចាប់ពីខែកក្កដា ឆ្នាំ២០២០។
នាង Han Seo Hee និងអយ្យការនឹងចូលរួមសវនាការនៅចុងខែនេះនៅថ្ងៃទី ១៧ ខែវិច្ឆិកា៕ដោយ៖លី ភីលីព