ក្រោយដើរចេញពីសិល្បកម្ពុជាអស់រយៈពេល ច្រើនឆ្នាំមកនេះអតីតតារាសម្ដែងសិចស៊ី បេនីយុំាំង កំពុងសំងំមានក្ដីសុខយ៉ាងខ្លាំងជាមួយគូស្នេហ៍ ហើយទើបតែលេចដំណឹងក្ដៅៗ នាងកំពុងពពោះកូនក្នុងផ្ទៃទៀតផង។
នៅរសៀលថ្ងៃទី៤ វិច្ឆិការនេះ Instagram ផ្លូវការរបស់អតីតតារាសម្ដែងរាងតូចច្រឡឹង បេនីយុំាំង បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់ជាមួយឃ្លាយ៉ាងមានអត្តន័យបង្ហាញចំៗ មហាជនមិនពិបាកកាន់ន័យច្រើននោះទេថានាងកំពុង ត្រៀមខ្លួនក្លាយជាម្ដាយរបស់គេហើយ ដោយបច្ចុប្បន្ននេះនាងកំពុង តែពពោះកូនដំបូងបានរយៈ ពេល៥សប្ដាហ៍ហើយ ជាមួយគូស្នេហ៍ផ្អែមល្ហែមរបស់នាង។ លើសពីនេះ ក្រៅពីពាក្យមួយឃ្លា បេនីយុំាំង ថែមទាំងដាក់ Sicker រូបស្ត្រីមានផ្ទែពោះ។
បេនីយុំាំង ៖” first 5 week ប្រែថា ៥សប្ដាហ៍ដំបូង ភ្ជាប់ជាមួយ Sicker រូបស្ត្រីមានផ្ទែពោះ”
យ៉ាងណាមិញក្រោយបោះចោលអាជីពសិល្ប បេនីយុំា ស្រវាចាប់យកអាជីវកម្មបើកភោជនីយដ្ឋាន យ៉ាងជោគជ័យ មិនតែប៉ុណ្ណោះនាងក៏ជោគជ័យលើជីវិតគូស្នេហ៍ផងដែរ។ ដោយជារឿយៗ បេនីយុំាង និងគូស្នេហ៍តែងតែបង្ហាញភាពផ្អែមល្ហែមស្អិតល្មួតយ៉ាងមានក្ដីសុខទោះបីជាពួកគេមិនទាន់ចូលរោជ័យក៏ដោយ ហើយរហូតមកដល់ពេលនេះនាង ក៏កាន់តែជោគជ័យលើជីវិតគ្រួសារព្រោះថានាងជិតក្លាយ ជាម្ដាយគេហើយ៕ប្រភព៖http://sabay



