ភ្នំពេញ ៖ លោក ស៊ុក សុភា បានធ្វើដំណើរ មកលេងស្រុកកណើត ជាពិសេសជួបជុំក្រុមគ្រួសារ ក្រោយលោកបានឃ្លាតឆ្ងាយ ទៅរស់នៅប្រទេសអូស្រ្តាលី អស់រយៈពេលជាង ១០ឆ្នាំមកហើយ ។ ហើយអ្វីដែលកត់សម្គាល ទោះជួបរឿងរ៉ាវបែកបាក់ គ្រួសារក្តី តែមើលទៅទឹកមុខ របស់អតីតតារាសម្តែងរូបនេះ នៅតែស្រស់ស្រាយ និងពោរពេញទៅដោយក្តី រីករាយក្រោយបាជួបជុំក្រុមគ្រួសារ ។

បើយោងតាមសកម្មភាពលើបណ្ដាញសង្គម បានឱ្យទស្សនិកជនមើលឃើញថា គ្រាន់តែមកដល់ស្រុកកំណើត ភ្លាមលោក ស៊ុក សុភា បានបង្ហាញរូបភាពរួមគ្នា ជាមួយឳពុក ម្តាយ និងប្អូនស្រីដែលមើលទៅពោរ ពេញដោយក្តីស្រឡាញ់ និង ភាពកក់ក្តៅជាខ្លាំង ។ ហើយអ្វីដែលជាចម្ងល់ របស់ទស្សនិកជននោះគឺមិនទាន់ដឹងថា តើតួអង្គនេនទុំ រូបនេះ នៅបន្តស្នាក់នៅប្រទេស កំណើតរហូត ឬត្រឡប់ទៅអូស្ត្រាលីវិញ នៅថ្ងៃណាមួយ?

គួរឱ្យដឹងថា លោក ស៊ុក សុភា និងអ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា បានចូលរោងការកាលពីឆ្នាំ ២០១២ បន្ទាប់ពីអ្នកនាង លុយ រីម៉ា បានលែងលះជាមួយអតីតស្វាមីរបស់នាង ដោយបន្សល់ទុកកូនចំនួន២នាក់ ។

បន្ទាប់ពីរៀបការរួច លោក ស៊ុក សុភា និងអ្នកនាង លុយ រីម៉ា បានដឹកដៃគ្នាទៅរស់ នៅប្រទេសអូស្ត្រាលី ដោយទទួល បានចំណងដៃកូន ៣នាក់ជាមួយគ្នា ផងដែរ ។ ប៉ុន្តែកាលពីប្រមាណ ជិត ២ខែមុន អ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា បានប្រកាសលែងលះគ្នា ជាសាធារណៈជាមួយស្វាមី គឺលោក ស៊ុក សុភា ក្រោមមូលហេតុរស់នៅមិនចុះសម្រុង ដោយលោក ស៊ុក សុភា ស្រឡាញ់តែគ្រួសារខ្លួន មិនស្រឡាញ់ប្រពន្ធ ។ នេះបើយោងតាមការ បកស្រាយរបស់អ្នកនាង លុយ រីម៉ា នៅលើគណនីហ្វេសប៊ុក របស់នាង ៕

ដោយ៖ ម៉ានី



