ភ្នំពេញ៖ វ័យជាង ៤០ឆ្នាំ នឹងមានដល់កូនប្រសារទៅហើយក្តី ប៉ុន្តែសម្រស់ពិធីការិនី គង់ សុជាតិ នៅតែចាំស្អាតមិនប្រែប្រួល ទៅតាមវ័យនោះទេ ។ យ៉ាងណា មិញពេលអ្នកនាងស្លៀកពាក់ បញ្ចេញដើមទ្រូងបន្តិចទៀត កាន់តែធ្វើឱ្យអ្នកគាំទ្រ លាន់មាត់សរសើរព្រាតតែម្តង ។

ជាការពិតណាស់ សម្រាប់ការស្លៀកពាក់បែបសិចស៊ី បង្ហាញសាច់ទ្រូង និងគល់ភ្លៅ គឺកម្រឃើញណាស់ ទៅលើអ្នកនាង គង់ សុជាតិ ពោលគឺ នាងតែងតែស្លៀកពាក់ជិតៗខ្លួន ប៉ុន្តែនៅតែបង្ហាញពីភាពស្រស់ស្អាតជានិច្ច ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗកន្លងទៅនេះ គេឃើញពិធីការិនីល្បីឈ្មោះខាងលើនេះ បានស្លៀករ៉ូបសិចស៊ី កៀកកើយជាមួយស្វាមី បណ្ដូលចិត្តរបស់នាង គឺលោក ជា វិបុល ។

សម្រាប់ការតុបតែងខ្លួននេះផងដែរ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ហើយនម្នាក់ៗបានពោលពាក្យស្ញើចសរសើរ អំពីសម្រស់អ្នកនាង គង់ សុជាតិ មិនដាច់ពីមាត់ឡើយ ។


គួរឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ជីវិតប្តីប្រពន្ធរបស់អ្នកនាង គង់ សុជាតិ កាន់តែផ្អែមល្ហែម និងស្អិតរមួត មិនចាញ់គូស្នេហ៍យុវវ័យនោះទេ។ ជារឿយៗអ្នកទាំងពីរ តែងចំណាយពេលវេលា សាងអនុស្សាវរីយ៍រួមគ្នា តាមរយៈការដើរលេងកម្សាន្ត ជាលក្ខណៈគ្រួសារ នឹងថតរូបភាព ស្រស់ស្អាតជាច្រើន ៕ ដោយ៖ ម៉ានី


