សិល្បៈ និង កម្សាន្ត

YouTube និង S.M. បង្ហាញ វីដេអូចម្រៀង K-pop ចាស់ដែលបានកែច្នៃ ឡើងវិញ

កូរ៉េ៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រកូរ៉េខាងត្បូងបាននិយាយថា មហាអំណាច K-pop S.M. ការកម្សាន្តនឹងនាំយកវីដេអូចម្រៀង K-pop ពីទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០ ត្រឡប់មករកភាពភ្លឺស្វាងវិញតាមរយៈគម្រោងបង្កើតឡើងវិញរបស់ពួកគេជាមួយ YouTube ។

នាយកប្រតិបត្តិផ្នែកកម្សាន្ត S.M. លោក Lee Sung-soo និងប្រធាន YouTube នៃភាពជាដៃគូតន្ត្រីនៅ Greater China និង Korea Lee Sun កាលពីថ្ងៃព្រហស្បតិ៍បានធ្វើសន្និសីទសារព័ត៌មានតាមអ៊ីនធើណេតដែលផ្សាយផ្ទាល់តាមរយៈ YouTube ។ សមាជិកក្រុមចម្រៀងនារីថ្មីរបស់ S.M. aespa, Karina និង Giselle ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។

យោងតាមក្រុមហ៊ុនទាំង២ថា “គម្រោង S.M.xYouTube Remastering Project” មានគោលបំណងណែនាំពីប្រវត្តិរបស់ K-pop ដោយផ្តោតលើការផ្ទុះប្រជាប្រិយភាពនៃតន្ត្រីកូរ៉េជុំវិញពិភពលោក។ ក្នុងភាពជាដៃគូជាមួយ YouTube យើងនឹងណែនាំវីដេអូចម្រៀងចំនួន៣០០បទ ត្រូវបានកែច្នៃឡើងវិញតាមឌីជីថល ហើយយើងមានគម្រោងបន្ថែមទៀតក្នុងការធ្វើយុទ្ធនាការផ្សេងៗដើម្បីណែនាំឫសគល់ និងការវិវត្តន៍របស់ K-pop ទៅកាន់អ្នកគាំទ្រតន្ត្រីទូទាំងពិភពលោក និងពង្រីកវិសាលភាពរបស់វា ( ក្នុងឧស្សាហកម្មតន្ត្រីពិភពលោក)។

លោក Lee Sun ជានាយកប្រតិបត្តិនៃទំនាក់ទំនងសិល្បករនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ YouTube បាននិយាយថា “S.M. ជាអ្នកដំបូងគេដែលបើកប៉ុស្តិ៍ YouTube ក្នុងចំណោមស្លាកកម្សាន្តកូរ៉េ។ វាពិតជាមានកិត្តិយសក្នុងការធ្វើគម្រោងបែបនេះជាលើកដំបូងរបស់យើងជាមួយ S.M. ដែលបានសរសេរប្រវត្តិរបស់ K-pop»៕ដោយ៖លី ភីលីព

Most Popular

To Top