កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា តារាសម្តែងលោក Lee Si Uhn កំពុងត្រៀមខ្លួនរៀបការ ជាមួយតារាសម្តែង Seo Ji Seung បន្ទាប់តារាសម្តែង បានប្រកាសថា នឹងភ្ជាប់ពាក្យជាមួយគ្នា ។
យោងតាមរបាយការណ៍ខាងក្នុង នៅថ្ងៃទី៨ ខែវិច្ឆិកា បានឲ្យដឹងថា លោក Lee Si Uhn និងនាង Seo Ji Seung នឹងរៀបចំពិធីមង្គលការនៅថ្ងៃទី២៥ ខែធ្នូខាងមុខនេះ នៅកោះ Jeju ។ គូស្នេហ៍មួយគូនេះបានចាប់ផ្តើមទាក់ទងគ្នា នៅចុងឆ្នាំ២០១៧ បន្ទាប់ពីនៅតែជា Sunbae-hoobae ដ៏ល្អនៅក្នុងឧស្សាហកម្មនេះ។ Seo Ji Seung មានអាយុតិចជាង Lee Si Uhn ៦ ឆ្នាំ។
ពិធីរៀបការ នឹងប្រារព្ធឡើងជាលក្ខណៈឯកជន ដោយមានតែអ្នកស្និទ្ធស្នាល នឹងគ្រួសារទាំងសង្ខាង និងដោយមិនមានភ្ញៀវ កិត្តិយសណាម្នាក់ចូលរួម។ អ្នកនិយមលេងអ៊ីនធើណេត បានចូលរួមអបអរសាទរ Lee Si Uhn និង Seo Ji Seung! ៕ដោយ៖លី ភីលីព