កូរ៉េ ៖ យោងតាមសារព័ត៌មាន Sports Seoul នៅថ្ងៃទី៨ ខែវិច្ឆិកាបានឲ្យដឹងថា បច្ចុប្បន្ននេះ នាង Honey Lee កំពុងមានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសម្នាក់ មិនមែនជាតារា ដែលនាងបានស្គាល់ តាមរយៈអ្នកស្គាល់គ្នា ហើយទំនាក់ទំនង របស់នាង នឹងបុរសកាន់ខ្លាំងឡើយ ធ្វើឲ្យនាងកំពុងពិចារណារៀបការ ជាមួយលោក បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។
អ្នកខាងក្នុងបានលាតត្រដាងថា នាងបានណែនាំមិត្តប្រុស របស់នាងដល់អ្នកខាង ក្នុង២ឬ៣នាក់រួចហើយ ខ្ញុំមានអារម្មណ៍ថា អាចមានដំណឹងល្អ នៅពេលខាងមុខនេះ ។ របាយការណ៍និយាយថា មិត្តប្រុសរបស់នាងគឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់នាង រួមទាំងការថតរឿង ភាគរបស់ SBS មានចំណងជើងថា “One the Woman” ហើយមិត្តភក្តិជិតស្និទ្ធ ជាច្រើនបាននិយាយថា នាងពឹងផ្អែកលើលោក សម្រាប់ការគាំទ្រផ្លូវចិត្ត ។
អ្នកក្នុងម្នាក់ទៀត បានបញ្ជាក់យ៉ាងយកចិត្តទុកដាក់ថា ខ្ញុំគិតថា គេកំពុងពិភាក្សារឿង អាពាហ៍ពិពាហ៍ដែរ នាងកំពុងមើលថែបន្ថែម ព្រោះនេះជាទំនាក់ទំនង រវាងតារា និងអ្នកមិនល្បី ប៉ុន្តែខ្ញុំអាចបញ្ជាក់ពីជំនឿលើគ្នាបាន ដូច្នេះខ្ញុំចង់សួរ ការគាំទ្រ យ៉ាងកក់ក្តៅចំពោះទំនាក់ទំនង របស់ពួកគេជាមុនសិន ៕ដោយ៖លី ភីលីព