កូរ៉េ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ dingo បានបង្ហាញពីការសហការរបស់ពួកគេជាមួយ T-ara ខណៈ T-ara នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមទោលថ្មីនៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះ។
នេះជាការវិលវិញដំបូងរបស់ក្រុមក្នុងរយៈពេល ៤ ឆ្នាំចាប់តាំងពីអាល់ប៊ុមតូចរបស់ពួកគេ ‘What’s My Name’ ឆ្នាំ ២០១៧។ មុននេះសមាជិកក្រុម T-ara បានបង្ហើបពីការត្រឡប់មកវិញជាមួយនឹងផ្ទាំងរូបភាពចម្រុះពណ៌ និងសារថា “មកដល់ឆាប់ៗនេះ” នៅលើ Instagram ។
សូមទស្សនារូបភាព Teaser ខាងលើ និងខាងក្រោម។ តើអ្នករំភើបទេ?៕
ក្រុមតារាចម្រៀងស្រីកូរ៉េT-ara បញ្ជាក់ពីកាលបរិច្ឆេទ វិលវិញខែវិច្ឆិកា ជាមួយនឹងឈុតខ្លីៗថ្មី
By
Posted on