អំឡុងពេលនេះ Lisa (BLACKPINK) កំពុងស្ថិតនៅក្នុងទីក្រុង Los Angeles រដ្ឋ California ហើយដំណើរទៅលើកនេះ នាងក៏ឆ្លៀតឱកាសបានជួបនឹងមិត្តល្អរបស់នាងជាច្រើននាក់ដែរ។
តាមការបង្ហាញកន្លងមក Lisa បានជួបជាមួយនឹង NIKI តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង និងផលិតករតន្ត្រីជនជាតិឥណ្ឌូនេស៊ី នៅក្នុងកម្មវិធី 2021 Head In The Clouds (HITC) របស់ 88rising។ ឃើញពីមិត្តភាពរបស់ពួកគេ អ្នកគាំទ្រពិតជារំពឹងថា ថ្ងៃណាមួយសង្ឃឹមតារាទាំង ២ សហការចេញបទថ្មីរួមគ្នាម្ដង។ADVERTISING

ក្រៅពី NIKI តារា K-Pop ជនជាតិថៃរូបនេះក៏បានបន្តជួបជាមួយនឹង Sorn (CLC) ដែលជាមិត្តរួមជាតិដូចគ្នា។

ដោយឡែក បង្ហើបក្នុងបទសម្ភាស Lisa ថែមទាំងបង្ហាញពីការយល់ឃើញរបស់ខ្លួនទៀតថា នាងចង់សហការការងារជាថ្មីជាមួយនឹង Selena Gomez ក៏ដូចជា Megan Thee Stallion ទៀត។https://www.youtube.com/embed/Z1AJj4NTaPA
ងាកមកជំនួប ពេលដំណើរទៅកាន់ LA របស់ Lisa វិញ នាងក៏បានជួបជាមួយនឹង DJ Snake (ផលិតករបទ SG ដែលកំពុងល្បី) ហើយពួកគេបានជុំគ្នាកម្សាន្តនៅក្លឹប Zouk Nightclub នៅ Las Vegas ជាមួយគ្នាទៀត។

Kevin Woo ក៏ជាមិត្តភ័ក្តិម្នាក់ក្នុងចំណោមមិត្តល្អផ្សេងទៀត ដែល Lisa មកលេងជាមួយដែរ ហើយភាពស្និទ្ធស្នាលរបស់ពួកគេ ពិតជាមានតម្លៃបំផុត៕
ប្រភព៖ SABAY
