សិល្បៈ និង កម្សាន្ត

នាង Hwang Ha Na ទទួលបានការកាត់បន្ថយទោស កំឡុងពេលជំនុំជម្រះបណ្តឹង ឧទ្ធរណ៍លើកទី២

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បាននិយាយថា នាង Hwang Ha Na ជាតារាសម្តែងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ ត្រូវបានកាត់ទោស និងចោទប្រកាន់ ពីបទ ប្រើប្រាស់គ្រឿងញៀន ក្នុងអំឡុងពេល សាកល្បងនោះ និងបានទទួលការកាត់ទោស នៅការកាត់ក្តីបណ្តឹងឧទ្ធរណ៍លើកទី២ ។

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា នាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការក្រុងសេអ៊ូលភាគខាងលិច បានលុបចោលការកាត់ទោស ដើមដាក់ពន្ធនាគារ រយៈពេល ២ ឆ្នាំ និងកាត់បន្ថយការកាត់ទោស មកនៅត្រឹម ១ ឆ្នាំ ៨ ខែ ពីបទបំពានច្បាប់ គ្រប់គ្រងគ្រឿងញៀន ។ ការផាកពិន័យត្រូវបានដំឡើងពី ៤០០,០០០វ៉ុន (៣៣៨ ដុល្លារ) ទៅ ៥០០,០០០វ៉ុន (៤២២ដុល្លារ) ។

ការចោទប្រកាន់នាង Hwang Ha Na រួមមានការចាត់ចែងថ្នាំមេតំហ្វេតាមីន៥ ដង ចាក់ថ្នាំមេតំហ្វេតាមីន ជាមួយប្តីដែលបានស្លាប់ គឺលោក Oh និងអ្នកស្គាល់នាង Nam និង Kim ។ ដំបូងឡើយ តុលាការបានកាត់ទោសនាង Hwang Ha Na ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ដោយពន្យល់ថា ជនជាប់ចោទបានសារភាពចំពោះបទចោទប្រកាន់គ្រឿងញៀនមួយចំនួនពាក់ព័ន្ធនឹងបទល្មើសលួចនោះ នាងបានព្រមព្រៀង ជាមួយជនរងគ្រោះ ហើយជនរងគ្រោះបានដាក់សំណើ ដកបទចោទប្រកាន់វិញ ។
ជាមួយនឹងសាលក្រមជំនុំជម្រះ សាលាឧទ្ធរណ៍នេះ ការកាត់ទោសរបស់នាង ត្រូវបានកាត់បន្ថយត្រឹម៤ ខែពីការកាត់ទោស ដំបូងរបស់នាង ៕ដោយ៖លី ភីលីព

Most Popular

To Top